Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ឱម គឹមស៊ា ចុះពិនិត្យផ្ទៃដីដំណាំស្រូវស្តារឡើងវិញដោយទឹកជំនន់ទន្លេ នៅក្នុងស្រុកចំនួន៥


ភ្នំពេញ៖ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គង់ ចាន់ អនុរដ្ឋលេខាធិការ លោក ប្រាក់ ជាថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យផ្ទៃដីដំណាំស្រូវស្តារឡើងវិញដោយទឹកជំនន់ទន្លេ នៅក្នុងស្រុកចំនួន៥ ដែលបានធើ្វការស្តារឡើងវិញដោយប្រើប្រាស់ពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចំនួន ២៦១០ហិកតា ស្នើនឹង១០០%នៃផ្ទៃដី។

ខូចខាតសរុប ក្នុងនោះរួមមាន៖
១. ស្រុកបរិបូណ៌បានអនុវត្តការស្តារឡើងវិញ បានចំនួន ៣៨៩ហិកតា
២. ស្រុកជលគីរី បានចំនួន ៧៨៧ហិកតា
៣. ស្រុកកំពង់លែង បានចំនួន ៧០៩ហិកតា
៤. ស្រុកកំពង់ត្រឡាច បានចំនួន ២៣៦ហិកតា
៥. ស្រុករលាប្អៀរ បានចំនួន៤៨៩ហិកតា។

ចំពោះស្ថានភាពដំណាំស្រូវមានការដុះលូតលាស់ល្អ គ្មានការបំផ្លាញពីសត្វល្អិតនិងជំងឺឡើយ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top