Computer man Computer man
ព័ត៏មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣


ភ្នំពេញ៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថៃ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់អណត្តិទី៣ ឆ្នាំ២០២២។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានដំបូងខេត្ត នាយករដ្ឋបាលស្តីទី នាយករងរដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មេឃុំ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ អង្គភាពចំណុះសាលាខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួម ក្នុងវេទិការដ៏មានសារៈសំខាន់នេះ វេទិការនេះរៀបចំឡើងក្នុងបរិវេណវត្តពោធិជ័យ(ហៅវត្តសៀមប៉ាង) ស្ថិតក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសូមពរដែលបានលើកឡើង។

ជាមួយគ្នានោះដែរ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងអាជ្ញាធរ ក៏បានឆ្លើយបំភ្លឺនូវសំណើ និងសំណូមពរ ដែលអង្គវេទិកា បានលើកឡើង ផងដែរ។

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរ នៅកន្លែង បានចំនួន ២៨ ក្នុងចំណោមសំណួរ និងសំណូមពរទាំង ៥៦ ដែលប្រជាពលរដ្ឋស្នើឡើង។

ដោយឡែក សំណួរ និងសំណូមពរ ដែលនៅសេសសល់ ក្រុមប្រឹក្សា នឹងត្រូវយកទៅពិភាក្សា និងដោះស្រាយជាបន្តទៀត ផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top