Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ការងារ ស្តីពីដំណើរការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣


ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ការងារ ស្តីពីដំណើរការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះទទួលជោគជ័យ។

ការអញ្ជើញមកដកស្រង់បទពិសោធន៍ការងារនាពេលនេះ គឺសម្រាប់ការត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលសភាឡាវនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤។

គួររំលឹកថា មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាយប៉ាលើកទី៤៣។ បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ទេរតំណែងជាប្រធានអាយប៉ាលើកទី៤៤ ជូនដល់ លោកជំទាវ Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top