Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំអំពីការត្រៀមលក្ខណៈសម្រាប់ការទទួលការចុះ On-site Visit នៅកម្ពុជា របស់ក្រុមការងារ ICRG-JG


ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀល ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការត្រៀមលក្ខណៈសម្រាប់ការទទួលការចុះ On-site Visit
នៅកម្ពុជា របស់ក្រុមការងារ ICRG-JG ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានតុលាការកំពូល លោកជំទាវអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់ ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ព្រមទាំងក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងយុត្តិធម៌ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ឱ្យផ្តល់អាទិភាព និងបង្កើនសកម្មភាព លើការងារប្រឆាំងការសម្អាតប្រាក់ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងនីតិវិធីជាធរមាន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការអនុវត្តការងារនាពេលកន្លងមក និងសំណូមពរឱ្យខិតខំប្រឹងប្រែងបន្តទៀតដើម្បីបុព្វហេតុជាតិ និងដើម្បីរួមចំណែកការពារប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top