Computer man Computer man
ព័ត៏មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្នើខណ្ឌរដ្ឋបាលជលផលពង្រឹងការងារ​អប់រំ​ ណែនាំ​ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ​


ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានស្នើខណ្ឌរដ្ឋបាលជលផលពង្រឹងការងារ​អប់រំ​ ណែនាំ​ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ​ និងផ្លាស់ទី​។

ឯកឧត្ដម រដ្ឋមន្ត្រីបានស្នើបែបនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខណៈឯកឧត្ដមនិង សហការី បន្តដំណើរមកខេត្តក្រចេះ ដើម្បីសំណេះសំណាល​ និងលេីកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ​ ព្រមទាំងបានជិះទូក​ចុះស្វែងយល់​ការងារអភិរក្សសត្វផ្សោត​ទន្លេមេគង្គ នៅតាមចំណុចស្នាក់ការ​ល្បាត​សំខាន់ៗ​ នៅព្រែកកាំពី និងតំបន់ជុំវិញ។

នៅក្នុងពិធីសំណេះសំណាលឯកឧត្ដម ឌិត ទីណា បានកោតសរសើរឆន្ទៈដ៏មោះមុត​របស់មន្ត្រីជលផល​ និងឆ្មាំទន្លេទាំងអស់​ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ​ ដែលជារតនសម្បត្តិរបស់ជាតិ​ និងសូមវាយតម្លៃខ្ពស់​ ចំពោះការចូលរួមសហការល្អពីអង្គការ WWF​ ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រ​ ទាំងបច្ចេកទេស​ និងសម្ភារ:មួយចំនួន​ ​ដល់ការងារអភរិក្ស​សត្វផ្សោត។

ទន្ទឹមនិងនោះ ឯកឧត្ដម “ស្នើឱ្យខណ្ឌរដ្ឋបាលជលផលឱ្យពង្រឹងការងារ​អប់រំ​ ណែនាំ​ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ​ និងផ្លាស់ទី​ ហេីយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍន៍មកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទ​ដែលរងផលប៉ះពាល់​ ពីការនេសាទដែល​មានហានិភ័យដល់សត្វផ្សោត​ ទៅប្រកបមុខរបរផ្សេងវិញ។​ ទន្ទឹមនេះ​ ខ្ញុំបានស្នេីសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញ​ ក្នុងការកំណត់អត្តសញ្ញាណជនល្មេីស​ និងការអនុវត្តច្បាប់ដោយមុឺងម៉ាត់​លេីអ្នកមិនរាងចាល​“។

ដេីម្បីជួយពង្រឹង​ និងបង្កេីនប្រសិទ្ធភាពការ​ងារ​ល្បាត​ ការបង្រ្កាបបទល្មេីសនេសាទ​ ជាពិសេស​ ការអភិរក្សសត្វផ្សោត​ ឯកឧត្ដម ឌិត ទីណា បានផ្តល់សម្ភារចាំបាច់មួយចំនួន​ ដូចជា ហ្វាភ្លើងគុណភាពខ្ពស់​ កែវយឹតមេីលពេល​យប់ ម៉ាស៊ីនទូក​ល្បឿនលឿន និងប្រេងឥន្ទន:​ ដល់មន្ត្រីជលផល​ និងឆ្មាំទន្លេ។​ ក្រសួងនឹងពិនិត្យ​លទ្ធភាពទិញដ្រូនពីបរទេស​ ដេីម្បីបង្ហោះតាម​ឃ្លាំមេីលសកម្មភាពល្មេីស​ និងបង្កេីនប្រសិទ្ធភាព​ល្បាតរបស់ឆ្មាំទន្លេផងដែរ ទន្ទឹមនេះ​ រដ្ឋបាលខេត្តនឹងជួយតម្លេីងប្រព័ន្ធវិទ្យុទាក់ទងដេីម្បីក្រុមឆ្មាំទន្លេងាយប្រាស្រ័យទាក់ទងគ្នា​៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top