Computer man Computer man
ព័ត៏មានជាតិ

ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ កោតសរសើរ និងវាយតម្លៃចំពោះលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២


ភ្នំពេញ​៖ លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ បានកោតសរសើរ និងធ្វើការវាយតម្លៃចំពោះលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ កន្លងមក របស់រដ្ឋបាលស្រុកកៀនស្វាយ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលបានខិតខំរក្សាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៤ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកៀនស្វាយ។

លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុក បន្តថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍នានានៅក្នុងស្រុក ជំរុញឱ្យរដ្ឋបាលស្រុក ដោយត្រូវអនុវត្តតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ដោយត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនីយភាព បន្តការចុះបញ្ជីដីរដ្ឋផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top