Computer man Computer man
ព័ត៏មានជាតិ

នាយករដ្ឋមន្ត្រី៖ កម្ពុជា មិនបានផ្តល់ជំនួយ ឬបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ សូមកុំមានការភាន់ច្រឡំ


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានផ្តល់ជំនួយ ឬបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ សូមកុំមានការភាន់ច្រឡំ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នាថ្ងៃទី២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រឿងបណ្ដុះបណ្តាល អ្នកដោះមីនអ៊ុយក្រែន ជារឿងមនុស្សធម៌សុទ្ធសាធ។

សម្ដេចតេជោ ក៏បានប្រកាសទទួល អ្នករៀនដោះមីន នៅកម្ពុជាផងដែរ។ ការបោសសំអាតមីន ជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top