តាកែវ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា និងលេីកទិសដៅសកម្មភាពការងារយោធាខែកុម្ភះ ឆ្នាំ២០២៣។
កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការ មេបញ្ជាការ វរសេនាតូចទាំង២ មេបញ្ជាការ ផ្នែកសឹករងទាំង១០ នាយការិយាល័យ នាយផ្នែក នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងតាកែវ៕
