Computer man Computer man
ព័ត៏មានជាតិ

បញ្ជាការដ្ឋានកងទ័ពជើងគោក បើកវគ្គហ្វឹកហ្វឺន នៅហ្នឹងកន្លែង


ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺននៅហ្នឹងកន្លែងជូននាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។

អញ្ជើញមានប្រសាសន៍ក្នុងពិធីបើកដំណើរការវគ្គហ្វឹកហ្វឺននាពេលនោះ ឧត្តមសឹនីយ៍ឯក អ៊ួន សារឿន បានលើកឡើងថា ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកថាពិតមានសារៈសំខាន់ និងចាំបាច់សម្រាប់កងទ័ព ក្នុងភារកិច្ចការពារជាតិ និងប្រជាជន ។

ឧត្តមសឹនីយ៍ឯក អ៊ួន សារឿន បានបន្ថែមថា ដើម្បីលើកកំពស់សមត្ថភាពយល់ដឹង និងលើកស្ទួយកិត្យានុភាព កងយោធពលខេមរភូមិន្ទ កងទ័ពត្រូវចូលរួមក្នុងយុទ្ធសាស្ត្រការពារជាតិ និងយល់ដឹងអំពីក្បួន ច្បាប់សម្រាប់យោធិនគ្រប់រូបត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ រាល់កាយវិការចាប់ពីបុគ្គលរហូតដល់កងឯកភាព ដោយផ្អែកតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ និងអនុក្រិត្យស្តីបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ពិសេសយោធិនគ្រប់រូប តម្រូវឲ្យហ្វឹកហាត់ស្ទាត់រាល់កាយវិការ និងខ្លឹមសារ ដើម្បីលើកស្ទួយវិន័យថ្លៃថ្នូរ និងធ្វើឲ្យមានការឯកភាពគ្នាតែមួយ ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គ ត្រូវគោរពវិន័យវគ្គឲ្យបានម៉ឺងម៉ាត់បំផុត គោរពពេលវេលារៀនសូត្រ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹងគ្រប់មុខវិជ្ជា មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ សង្ឃឹមថាបញ្ចប់វគ្គទទួលបានលទ្ធល្អប្រសើរ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top