Computer man Computer man
ព័ត៏មានជាតិ

ប្រធានគណៈមេធាវីកម្ពុជា ទទួលជួបសន្ទនា ជាមួយអតីតប្រធានគណៈមេធាវីរដ្ឋវ៉ាស៊ីនតោន និងចៅក្រមនៃ រដ្ឋវ៉ាស៊ីនតោន


ភ្នំពេញ​៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ បានទទួលជួបសន្ទនា ជាមួយលោកមេធាវី William D. Pickett អតីតប្រធានគណៈមេធាវីនៃរដ្ឋវ៉ាស៊ីនតោន និងលោកចៅក្រមនៃ រដ្ឋវ៉ាស៊ីនតោន John C. COUGHENOUR។

ចូលរួមជាមួយឯកប្រធាននាឳកាសនោះដែរ មានលោកមេធាវីអាន សុវឌ្ឍនា អគ្គលេខាធិការរង លោកមេធាវី ស៊្រុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិង សហប្រតិបត្តិការអន្តរជាតិ និងលោកមេធាវី ហ៊ឹប ណារិទ្ធិ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ មានការផ្លាស់ប្តូរបទពិសោធន៍ការងារក្នុងវិស័យមេធាវីនិងតុលាការ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់សម្រាប់អ្នកជំនាន់ក្រោយ។

ឯកឧត្តមប្រធាន ក៏បាន ជម្រាបជូនពីវឌ្ឍនភាពនៃវិជ្ជាជីវៈមេធាវីនៅកម្ពុជា ការគ្រប់គ្រងទូទៅនៃគណៈមេធាវី ការជ្រើសរើសឲ្យចូលប្រកបវិជ្ជាជីវៈមេធាវី តាមបទប្បញ្ញត្តិច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងបានស្នើឲ្យមានការរៀបចំរួមគ្នានូវកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល ចែករំលែកចំណេះដឹងច្បាប់ ដើម្បីបង្កើនសមត្ថភាព និងទេពកោសលច្បាប់ ជូនសមាជិក-សមាជិកា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top