Computer man Computer man
ព័ត៏មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អាគារអគ្គបញ្ជាការដ្ឋានថ្មី នៃកងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ បឹងតាមោក ” បឹងកប់ស្រូវ “


ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អាគារអគ្គបញ្ជាការដ្ឋានថ្មី នៃកងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ បឹងតាមោក ” បឹងកប់ស្រូវ ” សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អញ្ជើញអមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ,ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ,ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល អគ្គនាយក ស្ថាប័ន្តជំនាញពាក់ព័ន្ធ នឹងវិស្វករអ្នកជំនាញបច្ចេកទេសសំណង់តំណាងមកពីសាមីស្ថាប័នក្រសួងដែនដី នគរូបនីកម្ម  និងសំណង់ជាច្រើនរូប។

បច្ចុប្បន្នក្រុមវិស្វករជំនាញឯកទេសសាងសង់កំពុងធ្វើសកម្មភាពយ៉ាងមមាញឹក។ បើយោងតាមសេចក្តីរាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅក្នុងកិច្ចប្រជុំពិភាក្សាឆ្លងការងាររៀបចំប្លង់មេ ដើម្បីចាប់ផ្ដើមដំណើរ
ការសាងសង់ អគាររដ្ឋបាល អគ្គបញ្ជាការដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមជាមួយនឹងទីលានសម្រាប់ប្រារព្ធពិធី ផ្លូវការផ្សេងៗ របង និងផែនការសាងសង់អគ្គបញ្ជាការដ្ឋាន នឹងទីតាំងយុទ្ធសាស្ត្រយូអង្វែងរបស់កងយោធពលខេមរភូមិន្ទ នៅតំបន់បឹងតាមោក “បឹងកប់ស្រូវ” ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់អំពីវឌ្ឍនភាពការងារនេះថា ដើម្បីដំណើរការសាងសង់ទីតាំងអគ្គបញ្ជាការដ្ឋានថ្មី ក្រសួងការពារជាតិ បានបង្កើតគណៈកម្មការដើម្បីសិក្សា និងរៀបចំសាងសង់ទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទនៅតំបន់បឹងតាមោគ “បឹងកប់ស្រូវ” តាមលិខិតលេខ ០១៩ សសរ កពជ ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើការអនុវត្តតាមកិច្ចសន្យាខាងលើ អំពីការរៀបចំប្លង់មេនិងប្លង់សាងសង់ គណៈកម្មការបានសហការជាមួយក្រុមការងារនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយបានធ្វើការប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាច្រើនលើក ច្រើនសារ នឹងធ្វើការប្រមូលផ្ដុំរាល់គំនិតជាច្រើនពីថ្នាក់ដឹក
នាំតាមរចនាបថបច្ចេកទេសយោធា ព្រមទាំងបានដាក់ឆ្លង ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេច ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា គណៈកម្មការបានវាយតម្លៃឃើញថា ដើម្បីរៀបចំប្លង់មេ ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ត្រូវបានសិក្សាអំពីរចនាបថយុទ្ធសាស្ត្រយោធា ភូមិសាស្ត្រ និងសភាពការណ៍គ្រប់កាលៈទេសៈ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា តាមការគ្រោងទុក សំណង់អាគាររដ្ឋបាល អគ្គបញ្ជាការដ្ឋានថ្មីនេះ គ្រោងនឹងសង់លើផ្ទៃដីសរុបប្រមាណជាជាង ៧៤ ហិចតា ដែលមានប្លង់ទីតាំងរួមចែកចេញជាបីតំបន់ក្នុងនោះរួមមាន៖ តំបន់ទី១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអាគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ ជាន់ ,សាងសង់សាលប្រជុំធំ ដែលអាចចំណុះមនុស្សបានរហូតដល់ទៅ ២,១៤៥នាក់ “កៅអី”,អាគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអាគារនៅលើ មានកម្ពស់ ៣ជាន់ ។ នៅផ្នែកសង្ខាង នៃអាគាររដ្ឋបាល អគ្គបញ្ជាការថ្មី ក៏គ្រោងនឹងរៀបចំកន្លែងតាំងពិពណ៌របស់អគ្គបញ្ជាការដ្ឋាន គ្រោងរៀបចំចំណតយានយន្តនៅផ្នែកសួនក្បែរផ្លូវខាងក្នុង ដែលអាចចតរថយន្តបានចំនួន ៦៦០ គ្រឿង និងរៀបចំចំណតទោចចក្រយានយន្ត នៅក្បែរផ្លូវជាប់របងសង្ខាង ដែលអាចចតទោចក្រយានយន្តបានចំនួន ៤៤០គ្រឿង ។ ជាមួយគ្នានោះដែរគណៈកម្មការ បានគ្រោងសាងសង់នៅអាគារ និវេស្សន
ដ្ឋានសម្រាប់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ និងនាយសេនាធិការចម្រុះចំនួន ២ខ្នង អមសង្ខាងនៃអាគារអដ្ឋកោណបែកខាងក្រោយជាប់នឹងរបងតំបន់ទី២ ។ រីឯតំបន់ទី៣ គ្រោង និងសាងសង់ទីលានវេទិការសម្រាប់ធ្វើពិធីព្យុះហយាត្រា ក្នុងពិធីបុណ្យធំៗ និងអាគារស្នាក់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន កងការពារ កងអន្តរាគមន៍ និងទីបញ្ជាការកងពលតូច និងផ្ទះស្នាក់នៅរបស់កងអន្តរាគមន៍ រួមនឹងដីបម្រុងទុកសម្រាប់ដាំដើមឈើ នឹងនៅមានហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតដែលនឹងត្រូវសាងសង់ឡើងសម្រាប់អគ្គបញ្ជាការដ្ឋានថ្មីនេះ។

រហូតមកទល់ពេលនេះក្រោយពីបានសិក្សាលម្អិតចប់សព្វគ្រប់ក្រុមជំនាញបាននឹងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការជីករណ្ដៅយកដី ដើម្បីចាក់បំពេញផ្ទៃបឹងលើទំហំដីសរុប ប្រមាណជាង ៧២ ហិចតា ដែលរហូតមកទល់ពេលនេះយើងបានចាក់បំពេញបានប្រមាណជា ៨០% ហើយ។ក្នុងឱកាសចុះពិនិត្យមើលការងារសាងសង់ទីតាំងអាគារអគ្គបញ្ជាការថ្មីនាពេលនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់នូវអនុសាសន៍ដល់គណៈកម្មការសាងសង់និងក្រុមវិស្វករជំនាញបច្ចេកទេស សម្រាប់គម្រោងសាងសង់អាគាររដ្ឋបាល ទីតាំងអគ្គបញ្ជាការដ្ឋានថ្មីនេះ នឹងមានការផ្លាស់ប្ដូរលើចំណុចជាច្រើន ទៅតាមការកែសម្រួល និងលក្ខខណ្ឌចាំបាច់ នៃតម្រូវការប្រើប្រាស់ថវិកា ដើម្បីធានាដល់ការសាងសង់ឲ្យមានទាំងគុណភាព សោភ័ណភាព និងសន្តិសុខ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top