Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម លាង មុនីរិទ្ធ អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ”


ភ្នំពេញ៖ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ” ក្នុងវិស័យសំណង់ នៅសាលប្រជុំរបស់ សាលាខេត្តបាត់ដំបង។ ដោយមានការអញ្ជើញឧទ្ទេសនាមដោយ ថ្នាក់ដឹកនាំ របស់អគ្គនាយកដ្ឋានសំណង់ និងមានការអញ្ជើញចូលរួមពីលោក អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន អាជ្ញាធរ មន្រ្តីជំនាញ និងវិស័យឯកជនពាក់ពន្ធ័ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top