Computer man Computer man
ព័ត៏មានជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន


ភ្នំពេញ៖ នៅរសៀល ទី១៦ ខែ មីនាឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យាងត្រឡប់ទីក្រុងប៉េកាំងប្រទេសចិន បន្ទាប់ពីព្រះអង្គបានយាងពិនិត្យព្រះរាជសុខភាព។

សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះពរសព្វធុការថ្វាយព្រះករុណាជាអម្ចាស់ សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពល ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូបក្នុងនគរកម្ពុជាជាដរាបរៀងទៅ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top