Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ត្រី កែវ សេងលន សូមអបអរសាទរ និងគោរពជូនពរ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិជា នាយឧត្ដមសេនីយ៍


ភ្នំពេញ៖ នាឱកាសដ៏មហោឡារិកដែល ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិថ្នាក់ជា នាយឧត្ដមសេនីយ៍, ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។

ជាមួយគ្នានេះដែរ ខ្ញុំសូមគោរពជូនពរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top