ប៉េកាំង៖អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងកាលពីថ្ងៃសុក្រថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី នឹងក្លាយជាដំណើរមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព។
លោក Xi នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
