Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម អ៉ីវ លាង អញ្ជើញប្រជុំពិភាក្សាការងារជាមួយក្រុមការងារចុះមូលដ្ឋានឃុំបឹងព្រះ


ភ្នំពេញ៖ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារចុះមូលដ្ឋានឃុំបឹងព្រះ នៅទីស្នាក់ការបក្សឃុំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ឯកឧត្តម អ៉ីវ លាង បានមានប្រសាសន៍ថា ” ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទាំងអស់គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបានលទ្ធផលជាបន្តបន្ទាប់ និងបានចំណាយកម្លាំងកាយ ស្មារតី ជាពិសេសធនធានផ្ទាល់ខ្លួន។សម្រាប់ខ្ញុំរីករាយស្វាគមន៍ដល់សប្បុរសជនពីគ្រប់មជ្ឈដ្ឋានដែលមានបំណងចូលរួមចំណែកអភិវឌ្ឍន៍គោលបំណងឲ្យតែបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។”

ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រជុំមិនមែនមកអង្គុយស្តាប់លេងនោះទេ គឺមកស្តាប់ដើម្បីតាមដានការងារណាខ្លះត្រូវបានធ្វើរួច ការងារណាមិនទាន់បានធ្វើ ហើយត្រូវដោះស្រាយរបៀបណា ជួបការលំបាកអីខ្លះ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកឧត្តមជាអ្នកទទួលទាំងខុសទាំងត្រូវ មិនមែនទទួលតែត្រូវនោះទេ ហើយជាអ្នកចូលរួមចំណែកទទួលជាមួយបងប្អូនទាំងអស់គ្នា។

ឯកឧត្តមនៅតែរក្សាអ្វីដែលឯកឧត្តមបានសន្យា ត្រូវធ្វើហើយធ្វើឲ្យបាន។ចំពោះប្រឡាយទឹកនៅភូមិប្រស្រែដែលបានសន្យាពេលមុននោះ បើតាមការរាយការណ៍ថានៅតែប្រវែងដីប្រមាណ៣០ម៉ែត្រ ដែលមានពលរដ្ឋម្នាក់ពុំព្រមចូលរួមសហការនោះ ឯកឧត្តមបានស្នើឲ្យក្រុមប្រឹក្សាឃុំបន្តចុះសម្របសម្រួល បើនៅតែពុំព្រមទៀតយើងនឹងធ្វើវេទិកាសាធារណៈ យើងចង់បានឈ្នះ-ឈ្នះទាំងអស់គ្នា បើនៅតែដោះស្រាយឬសម្របសម្រួលមិនបានគឺមានតែយកច្បាប់មកដោះស្រាយប៉ុណ្ណោះ។

ឯកឧត្តមបានស្នើសុំបងប្អូនរាយការណ៍បើបានដឹងអ្នកទីទ័លក្រពិតមកក្រុមការងារចុះជួយភូមិតាមឋានានុក្រម កន្លងប្រមុខរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខ សម្តេចក្រឡាហោម និងឯកឧត្តមប្រធានក្រុមការងារស្រុក បានដោះស្រាយបានច្រើនហើយ។សូមធ្វើតែទង្វើល្អជាមួយប្រជាពលរដ្ឋ អ្នកណាក៏ចង់នៅជាមួយយើងដែរ បើយើងធ្វើល្អនោះ ។

យកឱកាសនោះ ឯកឧត្តម បានស្នើអាជ្ញាធរជំរុញការធ្វើអត្តសញ្ញាណថ្មី ជាមួយគ្នានឹងដែរ សូមបងប្អូនចូលរួមផ្សព្វផ្សាយការធ្វើអត្តសញ្ញាណបណ្ណទាំងនៅមូលដ្ឋាននិងកូនក្មួយចំណាកស្រុកផង។

ឯកឧត្តម បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់ក្រុមការងារទាំងអស់ ដែលខិតខំបំពេញការងារបង្ហាញជាលទ្ធផលគឺដណ្តើមបានជោគជ័យការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងបានដាក់ចេញកិច្ចការថ្មីៗត្រូវអនុវត្ត ដើម្បីឈានទៅដណ្តើមឈ្នះ២០២៣លើសពីឆ្នាំ២០២២ទៀត៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top