Computer man Computer man
ព័ត៏មានជាតិ

នគរបាលស្រុកសង្កែ​ ចុះបង្រ្កាប និងឃាត់ខ្លួ​នមុខសញ្ញា០២នាក់ ក្នុងករណីគ្រឿង​ញៀ​ន


ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ​ ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក​ ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០០និង៣០នាទី នៅចំណុចភូមិនរា១ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

ប្រតិបត្តិការខាងលើដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ​ អធិការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​។

សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ០២នាក់រួមមាន៖
១. ឈ្មោះ នួន រ៉ាទី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
២. ឈ្មោះ ឡឹង ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន ៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.៦០ក្រាម ។
– ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
– ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាកូរ៉េ ពណ៌ក្រហមស៊េរីចាស់ ស្លាកលេខ បាត់ដំបង 1M-1280 ។

បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកសង្កែ​កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី​-ច្បាប់ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top