Computer man Computer man
ព័ត៏មានជាតិ

លោកជំទាវ ម៉ែន សំអន បានជម្រុញដល់ពលដ្ឋត្រូវទៅធ្វេីអត្តសញ្ញាណបណ្ណ​ ដេីម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ​


ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ ននាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ​ចំនួន​ ២០០គ្រួសារ​ មកពីឃុំពន្លៃ​ និងឃុំចក​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​​ ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ នាពេលនេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់ប្រជាពលរដ្ឋដោយក្តីនឹករលឹក​ និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លេីគ្រប់វិស័យ​ ក្រោមដំបូលនៃម្លប់សុខសន្តិភាព​ ដែលអនុញ្ញាតិឲ្យយេីងទាំងអស់គ្នាអាចជួបជុំគ្នា​ និងសំណេះសំណាលសួរសុខទុក្ខគ្នា​ ក្នុងនាមជាមហាគ្រួសារខ្មែរ​ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេស​ ត្រូវបន្តរក្សាអនាម័យ​ និងចូលរួមអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល​ ៣ការពារ៣កុំ​ ទាំងអស់គ្នា​ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩​ ។​ ចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា​ ជៀសផុតពីគ្រឿងញៀន​ និងសេពគ្រឿងស្រវឹង ។ លោកជំទាវក៏បានជម្រុញដល់​ ឪពុក​ ម្តាយ​ បងប្អូនដែលគ្រប់អាយុត្រូវទៅធ្វេីអត្តសញ្ញាណបណ្ណ​ថ្មី​ អ្នកដែលហួសសុពលភាព​ បាត់​ ឬខូចអត្តសញ្ញាណ​ ត្រូវទៅបំពេញបែបបទធ្វេីឡេីងវិញ​ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តអាណត្តិទី៧​ ខាងមុខនេះ​ ដេីម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋខ្មែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានក្រេីនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា៖​ អំណោយដែលបានចែកជូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន​រួមមាន៖ អង្ករ ២៥គីឡូក្រាម​, ទឹកត្រី​ ១យួរ​, ទឹកស៉ីអ៉ីវ​ ១យួរ​, សារ៉ុង​ ១ និងថវិកា ២០ម៉ឺនរៀល​ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top