Computer man Computer man
ព័ត៏មានជាតិ

លោកជំទាវ ម៉ែន សំអន នក្រេីនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល


ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន​ សំអ​ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច បានក្រេីនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លេីគ្រប់វិស័យ​ ក្រោមដំបូលនៃម្លប់សុខសន្តិភាព​ ដែលអនុញ្ញាតិឲ្យយេីងទាំងអស់គ្នាអាចជួបជុំគ្នា​ និងសំណេះសំណាលសួរសុខទុក្ខគ្នា​ ក្នុងនាមជាមហាគ្រួសារខ្មែរ​ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេស​ ត្រូវបន្តរក្សាអនាម័យ​ និងចូលរួមអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល​ ៣ការពារ៣កុំ​ ទាំងអស់គ្នា​ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩​ ។​ ចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា​ ជៀសផុតពីគ្រឿងញៀន​ និងសេពគ្រឿងស្រវឹង ។  លោកជំទាវក៏បានជម្រុញដល់​ ឪពុក​ ម្តាយ​ បងប្អូនដែលគ្រប់អាយុត្រូវទៅធ្វេីអត្តសញ្ញាណបណ្ណ​ថ្មី​ អ្នកដែលហួសសុពលភាព​ បាត់​ ឬខូចអត្តសញ្ញាណ​ ត្រូវទៅបំពេញបែបបទធ្វេីឡេីងវិញ​ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តអាណត្តិទី៧​ ខាងមុខនេះ​ ដេីម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋខ្មែរ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top