ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មាស តេន ស្នងការរងនគរបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធ បានអញ្ជើញអមដំណើរ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ព្រះនិមន្ត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសមង្គមមានជ័យ ស្ថិតនៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបូរីជលសារ ឯកឧត្តម លោកជំទាវ ក្រុមការងារ លោក ស៊ូ ភិរម្យ អភិបាលស្រុក លោកមេបញ្ជាការអាវុធហត្ថស្រុក លោកស្នងការនគរបាលស្រុក លោកមេបញ្ជាការតំបន់សឹករងស្រុក និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក។
ចូលរួមនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានចូលរួមថវិកា ១០.០០០.០០០រៀល កសាងសមិទ្ធផលនានាក្នុងវត្តសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ៕
