**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**ក្រសួងការងារ សហការជាមួយក្រុមហ៊ុន ម៊ូហ្វាស (ខេមបូឌា) ឯ.ក បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់កម្មករនិយោជិតចំនួន ៥៣នាក់**ស្នងការនគរបាលខេត្តកែប ណែនាំដល់កងកម្លាំងត្រូវពង្រឹងវេនប្រចាំការ និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ**រដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលពីស្ថានភាពទឹក និងរៀបចំទីទួលសុវត្ថិភាព នៅផ្លូវវាងក្រុងសិរីសោភ័ណ

ភ្នំពេញ៖ ដើម្បីជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងឃុំបត់ត្រង់ ស្នាក់នៅបណ្តោះអាសន្ន
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី និងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខេង ស៊ុម បានចុះពិនិត្យមើលស្ថានភាពទឹក និងរៀបចំទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណដែលអាជ្ញាធររៀបចំជូនពលរដ្ឋរងគ្រោះផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងស្នាក់នៅបណ្ដោះអាសន្នចំនួន ៣៥គ្រួ សារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងជាបន្តបន្ទាប់។

គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញា ក្នុងក្រុងសិរីសោភ័ណ្ឌ មានសង្កាត់ចំនួន២ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងរួមមានសង្កាត់ព្រះពន្លា មានចំនួន ២៥គ្រួសារ ត្រូវបានឡើងទៅទីទួលសុវត្ថិភាព (ភូមិព្រៃឬស្សីចំនួន ៧គ្រួសារ ភូមិ៣ ចំនួន ១៨គ្រួសារ)។ ដោយឡែកសង្កាត់អូអំបិល ប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ មានចំនួនសរុប ៧៣គ្រួសារ ក្នុងនោះ ភូមិសែសិន ចំនួន ១៩គ្រួសារ (ឡើងមកទួលសុវត្ថិភាព ៥គ្រួសារ) ភូមិគោរដ្ឋានចំនួន ១១គ្រួសារ (មិនទាន់ឡើងមកទួលសុវត្ថិភាពទេ) ភូមិរោងម៉ាស៊ីនចំនួន ២៥គ្រួសារ (មិនទាន់ឡើងមកទួលសុវត្ថិភាពទេ) ភូមិព្រហូតចំនួន ១៨គ្រួសារ (មិនទាន់ឡើងមកទួលសុវត្ថិភាព)
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវ ផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ជាប្រចាំឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំង។

ទន្ទឹមនោះដែរ ឯកឧត្តម ក៏បានអំពាវនាដល់ប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ជាពិសេសអាណាព្យាបាលគ្រប់រូបត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ក្រែងកើតមានករណីជាយថាហេតុ ណាមួយកើតមានឡើងដូចជាលង់ទឹកជាដើម ។មួយវិញទៀតត្រូវប្រុងប្រយ័ត្នចំពោះសត្វ អសិរពិស ទិច ឬខាំ។

ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃទី២០ ខែកញ្ញា នេះ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាប និងស្ទឹងដែលបានធ្វើឲ្យស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជនលិចផ្លូវ និងហូរកាត់ផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង