មជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ពវៀតណាម ធ្វើទស្សនកិច្ចសិក្សាស្វែងយល់និងដកពិសោធន៍ អំពីការងារជំនាញព័ត៌មាន និងការផលិតគ្រប់កម្មវិធីផ្សព្វផ្សាយរបស់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កម្ពុជា
ភ្នំពេញ៖ ប្រតិភូមជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ព អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ផាន អាញ់ វៀត (Phan Anh Viet) នាយករង មជ្ឈមណ្ឌលវិទ្យុ -ទូរទស្សន៍កងទ័ព វៀតណាម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់និងដកពិសោធន៍ អំពីការងារជំនាញព័ត៌មាន និងការផលិតគ្រប់កម្មវិធីផ្សព្វផ្សាយរបស់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កម្ពុជា។
ក្នុងគោលបំណងដើម្បីពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងស្ថាប័នវិទ្យុ-ទូរទស្សន៍កងទ័ពប្រជាជនវៀតណាម ជាមួយនឹងវិទ្យុ ទូរទស្សន៍នៃកងយោធពលខេមរភូមិន្ទ ទៅតាមកិច្ចព្រមព្រៀងរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕