លោក Stoltenberg បានបញ្ជាក់ថា”យើងមិនអាចផ្តល់សមាជិកភាពអ៊ុយក្រែនដល់សម្ព័ន្ធភាពឥឡូវនេះទេ”
ណាតូ៖ទោះបីជាទីក្រុងកៀវស្នើសុំចូលជាសមាជិក NATO ក៏ដោយ ក៏អគ្គលេខាធិការលោក Jens Stoltenberg បានអោយដឹងកាលពីថ្ងៃសុក្រថាអ៊ុយក្រែនមិនអាចចូលរួមសម្ព័ន្ធភាពនេះនៅឡើយទេព្រោះវាអាស្រ័យលើសមាជិកទាំង ៣០ ដែលសម្រេចចិត្តជាឯកច្ឆ័ន្ទ។
លោក Stoltenberg ក៏បានថ្កោលទោសចំពោះ “ការបញ្ចូលទឹកដីអ៊ុយក្រែន” ដោយទទូចថា NATO មិនមែនជាផ្នែកនៃជម្លោះនោះទេ ប៉ុន្តែការពារសម្ព័ន្ធមិត្តរបស់ខ្លួន និងគ្រប់អ៊ីញនៃទឹកដីរបស់ពួកគេ។
លោកក៏បានជំរុញឲ្យរុស្ស៊ីបញ្ចប់ជម្លោះដោយចាត់ទុកថាជាអ្នកឈ្លានពាន។