អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនពលរដ្ឋអឺរ៉ុប
អ៊ីរ៉ង់៖ក្រសួងស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះបានអោយដឹងថា ប្រទេសអ៊ីរ៉ង់បានឃុំខ្លួនពលរដ្ឋបរទេសចំនួនប្រាំបួននាក់មកពីបណ្តាប្រទេសអឺរ៉ុបសម្រាប់តួនាទីដែលពួកគេដើរតួក្នុងការតវ៉ានាពេលថ្មីៗនេះជុំវិញការស្លាប់របស់នារីវ័យក្មេងម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។
យោងតាមក្រសួងនេះ មនុស្សប្រាំបួននាក់ដែលមិនបញ្ចេញឈ្មោះមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូឡង់ ស៊ុយអែត និងប្រទេសដែលមិនបានបញ្ជាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន “ក្នុងអំឡុងពេលកុបកម្ម ឬខណៈពេលកំពុងរៀបចំផែនការនៅក្នុងផ្ទៃខាងក្រោយ” ។
លើសពីនេះ អាជ្ញាធរអ៊ីរ៉ង់បានចេញការព្រមានទៅកាន់ស្ថានទូតអាល្លឺម៉ង់ បារាំង អង់គ្លេស និងស៊ុយអែត ចំពោះការចោទប្រកាន់ថាមានការចូលរួមពី “ភ្នាក់ងារ” របស់ពួកគេក្នុងការតវ៉ា។