សម្ពាធមានស្ថេរភាពក្នុងការលេចធ្លាយបំពង់បង្ហូរ Nord Stream
រុស្សុី៖ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបាននិយាយថាសម្ពាធមានស្ថេរភាពនៅក្នុងខ្សែជាច្រើននៃបំពង់បង្ហូរឧស្ម័ន Nord Stream ១ និង ២ ដែលបានលេចធ្លាយ។
ក្រុមហ៊ុនកំពុងធ្វើការលើការបញ្ចុះសម្ពាធនៅក្នុងប្រព័ន្ធដែលនៅសល់ ហើយបច្ចុប្បន្នកំពុងបូមឧស្ម័នធម្មជាតិចេញពីខាងក្នុងបំពង់។
យោងតាមសេចក្តីថ្លែងការណ៍មួយ ខ្សែនៅដដែលនៃ Nord Stream ២ អាចនឹងត្រូវបានប្រើប្រាស់ ដើម្បីបន្តការនាំចេញឧស្ម័នទៅកាន់អឺរ៉ុប។
គម្រោងនោះត្រូវបានផ្អាកដោយប្រទេសអាល្លឺម៉ង់មុនពេលបើកដំណើរការបន្ទាប់ពីការទទួលស្គាល់ជាផ្លូវការនៃតំបន់ Donbass ដោយរុស្ស៊ី។