**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤

បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ រឹបអូសគ្រឿងញៀនជិត២គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម។

ការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ជាក់ស្ដែងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿង ញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរ:សេនីយ៍ ឯក ឈូក គា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ទោ ស៊ី ម៉ារត្ន័ នាយរងការិយាល័យ ក៥. មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្រលសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក ជួញ ដូរគ្រឿងញៀននៅ២ គោលដៅផ្សេងគ្នារួមមាន៖

គោលដៅទី១: នៅចំណុច បណ្តោយផ្លូវR៦(បឹងកក់)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម។

គោលដៅទី២: នៅចំណុច បណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន១កញ្ចប់ធំ ។ ជាលទ្ធផលសរុប:

ជាលទ្ធិផលឃាត់បានជនសង្ស័យ២នាក់ មាន ឈ្មោះ ម៉ាន់ វន្ត័ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យកបាន: កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១ គ.ក្រ ៨៤១.៩០ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង