**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**ក្រសួងការងារ សហការជាមួយក្រុមហ៊ុន ម៊ូហ្វាស (ខេមបូឌា) ឯ.ក បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់កម្មករនិយោជិតចំនួន ៥៣នាក់**ស្នងការនគរបាលខេត្តកែប ណែនាំដល់កងកម្លាំងត្រូវពង្រឹងវេនប្រចាំការ និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ**រដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួង កីឡានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលព្រះអង្គយាងចូលរួម ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១” នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានសម្តែងព្រះទ័យសប្បាយរីករាយដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា បានទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសដ្ឋកិច្ច ពាណិជ្ជកម្មជាដើមឲ្យមានការកើនឡើងបន្ថែមទៀត។

ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលថា បន្ថែមថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដូច្នេះសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានទូលថ្វាយព្រះអង្គម្ចាស់ ថានឹងពាំនាំសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍ដល់ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud និងគណៈប្រតិភូអារ៉ាប៊ីសាអូឌីត សម្រាប់ការយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសដែលកម្ពុជាទទួលធ្វើ ជាម្ចាស់ផ្ទះរៀបចំ ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១-៤ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា សម្តែងការអបអរសាទរដែលរាជរដ្ឋាភិបាលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងបើក ស្ថានទូតប្រចាំនៅកម្ពុជា និងបានទូលថ្វាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ហើយទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានប្រមាណ ២៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត ៤០% បើធៀបនឹងឆ្នាំ២០២០ (ទំហំត្រឹមតែ១៩លានដុល្លារអាម៉េរិក)។ ក្នុងន័យនេះ ភាគីកម្ពុជាស្នើភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈ ឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខ័ណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម នាពេលអនាគត។ ជាកិច្ចឆ្លើយតបព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានអរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លើយតបតាមសំណើរបស់ព្រះអង្គ និងសន្យាថា នឹងពាំនាំសំណើរបស់ភាគីរបស់កម្ពុជាទៅជម្រាបជូនដល់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អារ៉ាប៊ីសាអូឌីត។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ឯកឧត្តមរដ្ឋមន្ត្រីបានទូលថ្វាយព្រះអង្គម្ចាស់ និងប្រតិភូថា ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមតែងបានលើកទឹកចិត្ត និងគាំទ្រការ ប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិ ហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ និង ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខនេះ។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈដល់វិស័យកីឡានៅកម្ពុជា ជាពិសេសវិស័យកីឡាទោចក្រយាន ទូកកានូ និងរ៉ូអ៊ីងកម្ពុជាកម្ពុជា ដើម្បីឱ្យវិស័យកីឡាប្រភេទនេះកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗនាពេលខាងមុខ។

សូមបញ្ជាក់ជូនថា៖ ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង