**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល នាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្ដល់ជូនទូកអុំបុរសឈ្មោះ “ក្តាមប្រៃ”

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត និងលោកអភិបាលស្រុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល នាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្ដល់ជូនទូកអុំបុរសឈ្មោះ “ក្តាមប្រៃ” នៅភូមិកំពង់ក្ដារ​ ឃុំ​កំពង់ត្រឡាច ​ស្រុកកំពង់ត្រឡាច ដែលនឹងត្រូវទៅចូលរួមប្រកួតលក្ខណៈមិត្តភាព នៅខេត្តកំពង់ចាម នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

ឯកឧត្ដម បានផ្ដាំផ្ញើដល់ក្រុមកីឡាករចំណុះទូកទាំងអស់ ត្រូវខំថែរក្សាសុខភាព យកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានល្អ និងត្រូវពង្រឹងវិន័យឲ្យបានម៉ឺងម៉ាត់ សាកសមជាទូកមួយក្នុងចំណោមទូកដែលល្បីឈ្មោះប្រចាំខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្ដម បានឧបត្ថម្ភដល់ក្រុមកីឡាករទូកក្តាមប្រៃចំនួន៧៥នាក់ ថវិកាចំនួន ១០លានរៀល ឧបត្ថម្ភគណៈគ្រប់គ្រងទូកចំនួន ៣លានរៀល និងឧបត្ថម្ភសាលាបុណ្យចំនួន ១លានរៀល។ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តបានឧបត្ថមថវិកាចំនួន ១០លានរៀល អង្ករ ៥០០ គ.ក្រ និងភេសជ្ជៈមួយចំនួន សម្រាប់ការហ្វឹកហាត់ និងចេញទៅប្រកួតនៅខេត្ដកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង