មនុស្សជាង៣០នាក់បានស្លាប់ក្នុងការបាញ់ប្រហារក្នុងប្រទេសថៃ
បាងកក៖ អ្នកនាំពាក្យប៉ូលិសបានអោយដឹងថា មនុស្សជាង ៣០ នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារដ៏ធំមួយនៅមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្តភាគឦសាននៃប្រទេសថៃ។
ប៉ូលិសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ជនរងគ្រោះរួមមានទាំងកុមារ និងមនុស្សពេញវ័យ ដោយបន្ថែមថាខ្មាន់កាំភ្លើងគឺជាអតីតមន្ត្រីប៉ូលិស ហើយការតាមប្រមាញ់កំពុងដំណើរការ។
អ្នកនាំពាក្យរដ្ឋាភិបាលបានអោយដឹងថា នាយករដ្ឋមន្ត្រីបានជូនដំណឹងដល់ភ្នាក់ងារទាំងអស់ឱ្យចាត់វិធានការ និងចាប់ខ្លួនជនល្មើស។
ការបាញ់ប្រហារដ៏ធំគឺកម្រកើតមាននៅក្នុងប្រទេសថៃ ប៉ុន្តែនៅឆ្នាំ ២០២០ ទាហានម្នាក់ខឹងសម្បារចំពោះកិច្ចព្រមព្រៀងអចលនទ្រព្យបានសម្លាប់មនុស្សយ៉ាងតិច ២៩ នាក់ និងរបួស ៥៧ នាក់នៅក្នុងការបាញ់ប្រហារដែលលាតសន្ធឹងលើទីតាំងចំនួន ៤ ។