**មនុមនុស្ស១០នាក់បានស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា**ស្ថានទូតរបស់ខ្មែរប្រចាំប្រទេសថៃ កំពុងប្រមូលព័ត៌មានពាក់ព័ន្ធស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី**គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ**ព័ត៌មានបឋម! គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ ខណៈមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ**អាជ្ញាធរថៃ បញ្ជាក់ថាកម្មករ៤៣នាក់ កំពុងជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី**ថៃប្រកាសអាសន្នទូទាំងប្រទេស និងអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងវិញក្នុងរយៈពេល២៤ម៉ោង**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការរញ្ជួយដីនៅទូទាំងប្រទេសថៃ ដែលជាប្រទេសជិតខាង**ក្រសួងការបរទេស ប្រកាសព័ត៌មានពាក់ព័ន្ធ ករណីការរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់មា**ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌**រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោកជំទាវ លឹម រស្មី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ**រដ្ឋមន្ត្រី ឌិត ទីណា៖ សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ

ក្រុមការងារយែនឌ័រក្រសួងការពារជាតិ និងសប្បុរសជន អញ្ជើញសួរសុខទុក្ខ យោធិននារី ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល

ភ្នំពេញ៖ លោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកជំទាវសប្បុរស ឧកញ៉ា វណ្ណ លុយ ទៀង ថៃ ព្រមទាំងក្រុមការងារយែនឌ័រ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក និងយោធភូមិភាគពិសេស នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានចុះមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយយោធិននារី និងបុគ្គលិកនារីបំរើការអនាម័យ ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល។
ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខនេះធ្វើឡើងនៅទីបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយទទួលបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតមបន់ប្រតិបត្តិការសឹករងកណ្តាល និងលោកជំទាវ រួមជាមួយនិងលោកមេបញ្ជាការរង លោកនាយសេនាធិការ ជាច្រើនរូប។

ថ្លែងនៅក្នុងកិច្ចសំណេះសំណាល់ និងរាយការជូន គណៈប្រតិភូ ឯកឧត្តម មេបញ្ជាការបានបង្ហាញពីការស្វាគមន៍ និងអរគុណចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកសួរសុខទុក្ខយោធិននារី ដែលកំពុងបំពេញការងារនៅក្នុងអង្គភាព តំបន់ប្រតិបត្តិការសឹករងកណ្តាលនេះ ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានលើកឡើងពីការយកចិត្តទុក្ខដាក់ខ្ពស់ទៅលើកិច្ចការងារយែនឌ័រ ដែលត្រូវបានអង្គភាព តែងតែគិតគូជាប់ជាប្រចាំ ពិសេសគឺសុខ ទុក្ខ របស់កងកម្លាំងជានារី ។ជាមួយគ្នានេះផងដែរ យោធិននារី របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក៏បាននិងកំពុងធ្វើការនៅក្នុងតួនាទីសំខាន់ៗនៅក្នុងអង្គភាព ដែលទាំងអស់នេះគឺជាការឆ្លុះបញ្ជាំងពីការយកចិត្តទុក្ខដាក់ខ្ពស់ទៅលើកិច្ចការងារយែនឌ័រ គឺធ្វើការដោយស្មើរភាព ទៅតាមសមត្ថភាពការងារ ។

លោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ មិនភ្លេចពីការអរគុណសន្តិភាព និងនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ទើបនាំមកនូវសុខសន្តិភាពដល់បច្ចុប្បន្ននេះ។
លោកជំទាវក៏បានលើកយកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត “ត្រូវយកចិត្តទុកដាក់ដល់យោធិនចូលនិវត្តន៍ និងទទួលកូនយោធិនដែលមានសមត្ថភាពឲ្យចូលបំរើការងារ តាមរយៈការប្រឡង”។

លោកជំទាវក៏បានកោតសរសើរដល់ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាលដែលខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ក្នុងការយកចិត្តទុកដាក់ដល់យោធិននារី និងគ្រួសារយោធិន។លោកជំទាវក៏បានផ្ដាំផ្ញើដល់យោធិនទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងត្រូវមានអនាម័យជាប្រចាំ ត្បិតជំងឺកូវីដ-១៩ មិនទាន់ទៅណាអស់ទេ ។

ក្រោយពីសំណេះសំណាលរួច លោកជំទាវ តុប សារ៉ន ក៏មិនភ្លេចអរគុណដល់លោកជំទាវសប្បុរស ជាពិសេស លោកជំទាវ ឧកញ៉ា វណ្ណ លុយ ទៀង ថៃ ដែលតែងតែជួយឧបត្ថម្ភដល់កងទ័ពគ្រប់អង្គភាពដែលត្រូវការលោកជំទាវឲ្យជួយ។

ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខនេះដែរ លោកជំទាវឧកញ៉ា បានចូលរួមឧបត្ថម្ភថវិកា ១.៦៥០$ សំរាប់ដាក់លូចំនួន ១៦៥ លូ ហើយ លោកជំទាវ តុប សារ៉ន ក៏បានឧបត្ថម្ភចំនួន១៥០ ដុល្លារ ក្នុងការដាក់លូផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ឧកញ៉ា ក៏បាន ធ្វើការចែកជូនថវិកា ដល់ យោធិននារី និងបុគ្គលិកនារីបំរើការអនាម័យ សរុប ២១នាក់ ក្នុងមួយនាក់ទទួលបាន ទឹកពិសាអេរ៉ូទិចមួយកេស មី ២យួរ ត្រីខ១យួរ សារ៉ុង១ ក្រមា១ និងថវិកាចំនួន៥០.០០០ រៀល និងយោធិននារីឈឺ ថវិកា២០០.០០០ រៀល រួមជាមួយនិងទឹកដោះគោ២យួរ ទឹកផ្លែឈើ១កេស , មេបញ្ជាការរង ចំនួន៥ នាក់ ក្នុង១នាក់៥០.០០០ម៉ឺនររៀល សំរាប់យោធិនបុរស ចំនួន៧៥នាក់ ក្នុង ១នាក់ ២០.០០០ រៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង