**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបានចែកជូនពលរដ្ឋ​ ២៥១គ្រួសារ​ មិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ

ភ្នំពេញ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន​ សែន​ និងលោកជំទាវ​ ហ៊ីង​ សុខលាភ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈមូលដ្ឋានស្រុកកណ្កាលស្ទឹង អមដំណើរដោយឯកឧត្តមអនុប្រធានក្រុមកាតងារចុះមូលដ្ឋានស្រុក​ ឃុំ ក្រុមប្រឹក្សាស្រុក​ និងក្រុមការងារយុវជនជាច្រើននាក់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនពលរដ្ឋចំនួន​ ២៥១គ្រួសារ​ រងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងឃុំកណ្តោក និងឃុំជើងកើប​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី​៧​ ខែតុលា​ ឆ្នាំ​២០២២​ ។

ឯកឧត្តម ណុប រ័ត្ននិមល បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់ មកចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ។

ឯកឧត្តមបានថ្លែងថា «ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា» ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ ខ្មែរស្រលាញ់ ខ្មែរស្រលាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីជារៀងរហូត។

ស្ថិតក្នុងកាសនេះដែរ ឯកឧត្តម ណុប រ័ត្ននិមល បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតវផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់ ៕

អត្ថបទដែលជាប់ទាក់ទង