ចិនដីគោករាយការណ៍ពីករណីឆ្លង COVID-១៩ ក្នុងស្រុកថ្មីចំនួន ៣៧៣ ករណី
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលានេះថា ប្រទេសចិនដីគោកកាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៣៧៣ករណី ដែលក្នុងនោះមាន ១១៩ករណីនៅម៉ុងហ្គោលីខាងក្នុង និង ៧០ករណីនៅស៊ីនជាំង នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិកាលពីថ្ងៃចន្ទ។
អ្នកផ្ទុកមេរោគក្នុងស្រុកសរុបចំនួន ១,៥៦៦ ត្រូវបានគេកំណត់អត្តសញ្ញាណថ្មី។
អ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៦៦ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញនៅប្រទេសចិនដីគោកកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកជំងឺកូវីដ-១៩ សរុបចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយឡើងដល់ ២៤៤.៤៦៣នាក់។
ថ្ងៃអាទិត្យមិនឃើញមានអ្នកស្លាប់ថ្មីពី COVID-១៩ ទេ ដោយចំនួនអ្នកស្លាប់សរុបមានចំនួន ៥,២២៦នាក់៕