កណ្តាលទីក្រុង Kiev រងការវាយប្រហារដោយកាំជ្រួច
គៀវ៖ អភិបាលក្រុង Vitaly Klitschko បានសរសេរនៅលើបណ្តាញ Telegram របស់គាត់ថា មីស៊ីលរុស្ស៊ីបានវាយប្រហារគោលដៅជាច្រើននៅកណ្តាលទីក្រុងគៀវ កាលពីព្រឹកថ្ងៃចន្ទ។ លោកបានជំរុញឲ្យប្រជាពលរដ្ឋស្វែងរកជម្រក និងចៀសវាងការធ្វើដំណើរទៅរាជធានី។
លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីមហាផ្ទៃបាននិយាយថា កាំជ្រួចបានវាយប្រហារផ្លូវ Vladimirskaya ជាកន្លែងដែលការិយាល័យសំខាន់នៃសេវាសន្តិសុខអ៊ុយក្រែន (SBU) មានមូលដ្ឋាន។
លោក Gerashchenko បានចែករំលែកវីដេអូនៅលើ Telegram ដែលបង្ហាញពីពពកផ្សែងហុយឡើងពីលើមេឃ ហើយបាននិយាយថា រថយន្តស៊ីវិលជាច្រើនត្រូវបានបំផ្លាញ។
ទីប្រឹក្សារូបនេះបានបន្ថែមថា សេវារថភ្លើងក្រោមដីត្រូវបានផ្អាកមួយផ្នែកនៅក្នុងទីក្រុងគៀវ ហើយឥឡូវនេះស្ថានីយ៍ក្រោមដីទាំងអស់កំពុងបម្រើជាជម្រក។
ការវាយប្រហារក៏ត្រូវបានគេរាយការណ៍ផងដែរនៅទីក្រុង Dnepr ភាគខាងកើត និងការផ្ទុះនៅ Lviv ភាគខាងលិចអ៊ុយក្រែន៕