**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ “អង្គការ OPEC+” កាត់បន្ថយបរិមាណផលិតប្រេងឆៅ សហរដ្ឋអាមេរិករង “ការប្រមាថខាងការទូត”

 



ជុំវិញរឿងដែល “អង្គការនៃប្រទេសនាំចេញប្រេង(OPEC)និងសម្ព័ន្ធមិត្តដែលជាក្រុមគេស្គាល់ថា ជាOPEC+” សម្រេចចិត្តកាត់បន្ថយបរិមាណផលិតប្រេងឆៅប្រចាំថ្ងៃគិតជាមធ្យមចំនួន២លានធុងចាប់ពីខែវិចិ្ឆកាខាងមុខនេះ សហរដ្ឋអាមេរិកបានមានប្រតិកម្មយ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ដើមឡើយ រដ្ឋាភិបាលរបស់លោក Joe Biden សង្ឃឹមថា ប្រទេសផលិតប្រេងសំខាន់ៗនៃមជ្ឈិមបូព៌ាអាចបង្កើនបរិមាណផលិតប្រេង ដើម្បីទប់ទល់នឹងតម្លៃប្រេងនិងជួយសហរដ្ឋអាមេរិកគ្រប់គ្រងអតិផរណា ប៉ុន្តែទទួលបានលទ្ធផលផ្ទុយស្រឡះ ។ កាសែត 《The Hill 》បានវាយតម្លៃថា ការសម្រេចចិត្តនៃ “អង្គការ OPEC+”បានវាយប្រហារលោក Joe Biden ក្នុងវិស័យគោលនយោបាយការទូត ។
ហេតុអ្វីបានជា“អង្គការ OPEC+”សម្រេចចិត្តកាត់បន្ថយបរិមាណផលិតប្រេង? ឥស្សរជនវិភាគបានលើកឡើងថា មូលហេតុមួយគឺ ដោយសារពេលថ្មីៗកន្លងទៅនេះ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ ចំណូលនិងចំណេញនៃប្រទេសនាំចេញប្រេងកាតបានធ្លាក់ចុះ ។ ពួកគេព្រួយបារម្ភថា តម្លៃប្រេងនឹងធ្លាក់ចុះថែមមួយកម្រិតទៀត ដូច្នេះ បានជ្រើសរើសយុទ្ធសាស្ត្រដែលកាត់បន្ថយបរិមាណផលិតប្រេងដើម្បីរក្សាតម្លៃ ។ មួយផ្នែកទៀត ដោយសាររងផលប៉ះពាល់ពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជានៃអនាគតសេដ្ឋកិច្ចសកលបានកើនឡើង ហើយតម្រូវការនៃប្រេងកាតនៅពេលអនាគតប្រហែលនឹងបន្តត្រូវកាត់បន្ថយ ។ ដូច្នេះ អាចនិយាយបានថា តម្លៃប្រេងជាវត្ថុសំខាន់បំផុតសម្រាប់រដ្ឋសមាជិកនៃ“អង្គការ OPEC+”ដូចជាអារ៉ាប៊ីសាអ៊ូឌីតនិងអេមីរ៉ាអារ៉ាប់រួមជាដើម ពួកគេធ្វើសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេងគឺឈរលើផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ។
ប៉ុន្តែសេចក្តីសម្រេចចិត្តនេះនាំឱ្យសហរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក មន្ត្រីរដ្ឋាភិបាលអាមេរិកតែងតែធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេសយ៉ាងសកម្ម ប៉ុនប៉ងទប់ស្កាត់កុំឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងអតិផរណាខ្ពស់មុនពេលរៀបចំធ្វើការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។ ប៉ុន្តែ សេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេងនៃ“អង្គការ OPEC+”ប្រហែលនឹងនាំឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឥតប្រយោជន៍ទាំងស្រុង ហើយក៏នឹងនាំមកនូវបញ្ហាដល់សភាពការណ៍បោះឆ្នោតនៃបក្សប្រជាធិបតេយ្យផងដែរ ។ អាចឃើញបានថា ប្រទេសឈូងសមុទ្រមិនចង់ស្តាប់បង្គាប់របស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មានការប្តេជ្ញាចិត្តការពារផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងមុតមាំផងដែរ ។
បន្ទាប់ពីសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេងនៃ“អង្គការ OPEC+” ត្រូវបានប្រកាស មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកក៏ខឹងដាច់ក្បាលដាច់កន្ទុយ ព្រមទាំងព្រលយសម្តីថា នឹងចាត់វិធានការតបតវិញ ហើយសមាជិករដ្ឋសភាមួយចំនួនសឹងតែចាប់ផ្តើមជំរុញការតាក់តែងសេចក្តីព្រាងច្បាប់ ប៉ុនប៉ងវាយប្រហារនិងសងសឹកទៅលើប្រទេសឈូងសមុទ្រ ។ នេះបានលាតត្រដាងថែមមួយកម្រិតទៀតនូវការពន្យល់ដ៏ពិតប្រាកដចំពោះពាក្យ “សម្ព័ន្ធមិត្ត”ក្នុងវចនានុក្រមរបស់សហរដ្ឋអាមេរិក គឺ ចំណុះ អុក និងឧបករណ៍។ល។ ពួកគេចាំបាច់ត្រូវស្តាប់បង្គាប់និងគោរពតាមដោយគ្មានលក្ខខណ្ឌ បើពុំនោះសោត សហរដ្ឋអាមេរិកនឹងអនុវត្តការដាក់ទណ្ឌកម្ម ។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ខណៈពេលសហរដ្ឋអាមេរិកមានការខឹងសម្បាចំពោះការដែល“អង្គការ OPEC+” កាត់បន្ថយបរិមាណផលិតប្រេងកាត លោក Emmanuel Macron ប្រធានាធិបតីបារាំងបានស្រែកទៅកាន់អាមេរិកថា ទង្វើរបស់សហរដ្ឋអាមេរិកដែលលក់ឧស្ម័នធម្មជាតិដោយតម្លៃខ្ពស់ពេលសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់អាមេរិកមានភាពតានតឹងខាងថាមពល មិនមែនជា “មិត្តភាពពិតប្រាកដ”រវាងអឺរ៉ុបនិងអាមេរិកនោះទេ ។ មួយផ្នែករិះគន់“អង្គការ OPEC+” កាត់បន្ថយបរិមាណផលិតប្រេងដែលបណ្តាលឱ្យតម្លៃប្រេងកើនឡើង មួយផ្នែកទៀត លើកកម្ពស់តម្លៃឧស្ម័នធម្មជាតិដែលលក់ឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបតាមតែទំនើងចិត្ត អនុត្តរភាពនិងអាត្មានិយមដែល “តម្កល់ទុកសហរដ្ឋអាមេរិកជាអទិភាព”ត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង