**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង

ឯកឧត្តម គួច ចំរើន អនុញ្ញាតិឱ្យប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតិឱ្យ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានស្វាគមន៍ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ថ្ងៃនេះយើងបានជួបពិភាក្សាគ្នា ក៏ប៉ុន្តែយើងបានធ្វើការងារជាមួយគ្នាទាក់ទងនឹងជនអន្តោប្រវេសន៍ចិនលិចទូកក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលអាជ្ញាធរខេត្តបានជួយសង្គ្រោះជនរងគ្រោះ និងសាកសពនាពេលកន្លងមក។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អ។ ផ្តើមចេញពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតីចិន និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលជាច្រើនផ្លែផ្កាពីផ្នែកឯកជនផងដែរ។រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគ និងទេសចរណ៍ចិន មកកាន់ខេត្តព្រះសីហនុ វិនិយោគលើ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលបានដាក់ឱ្យដំណើរការសាកល្បងមានកម្លាំង ៧០០មេហ្កាវ៉ាត់។ ម្យ៉ាងទៀតការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដើម្បីបង្កើនសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្ក្រាបល្បែងស៊ីសងគ្រប់ទម្រង់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែសីហាមក មានបណ្តឹងដែលបានប្តឹងចូលតាមរយៈផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហតឡាញខេត្ត មានរហូតដល់២៥៣បណ្តឹង យើងរកឃើញអ្នកប្តឹង១២២ ក្នុងនោះមានបទល្មើស១៤ករណី ឃាត់ខ្លួនជនសង្ស័យ៦៧នាក់បញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។

ឯកឧត្តម អភិបាលខេត្ត ស្នើសុំឱ្យកុងស៊ុលចិន ជួយសម្របសម្រួលការងារមួយចំនួនមានដូចជា៖
១.ជួយពន្លឿនហិរញ្ញប្បទាន លើគម្រោងជួសជុលស្តារឡើងវិញផ្លុវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ

២.បានស្នើសុំជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ចិនមកខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើននាពេលខាងមុខ។

លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ នេះជាលើកទី១ ដែលរូបលោក និងសហការីបានជួបសំណេះសំណាលជាផ្លូវការ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកាន់តែជិតស្និត និងរលូនហើយប្រទេសយើងទាំងពីរជាមិត្តដែកថែប។ ខេត្តព្រះសីហនុដើរតួនាទី នៃកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា។ ហើយការដាក់ឱ្យសាកល្បងផ្លូវល្បឿនលឿននេះជួយជំរុញអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យទេសចរណ៍ និងដឹកជញ្ជូន ហើយក៏ជាចំណុចចាប់ផ្តើមបន្តកំណើនទៅមុខទៀត។

លោកសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត និងនាំឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ហើយសហគ្រាសចិនដែលកំពុងវិនិយោគនៅខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។ ហើយការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នេះជាការផ្លាស់ប្តូររបស់ខេត្តព្រះសីហនុ។

លោកក៏បានបង្ហាញពីការបេ្តជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ និងជួយសម្របសម្រួលការងារនៅខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ និងបង្កើនយន្តការទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង