ពន្ធនាគាខេត្តបន្ទាយមានជ័យឆ្នាំនេះ គ្រាន់តែរងការគំរាមកំហែងពីទឹកជំនន់ ខណៈខ្វះតែ ២តឹកទៀត អាចនឹងប្រឈមការជន់លិច ដូចកាលឆ្នាំ២០២០
ភ្នំពេញ៖ នាឆ្នាំនេះពន្ធនាគាខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណទឹកជំនន់បានគំរាមកំហែង ដោយខ្វះតែ២តឹកទៀតអាចនឹងប្រឈមការលិចដូចឆ្នាំ២០២០កន្លងទៅ។ ប៉ុន្តែមកទល់ថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២នេះ ទឹកបានស្រកចុះជាបណ្តើរៗហើយ ។
លោក អ៊ុង ស៊ីផាន ប្រធានអនុរក្សពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ទឹកជំនន់បានគំរាមកំហែងពន្ធនាគាខេត្តបន្ទាយមានជ័យជាង១សប្តាហ៍ហើយ រហូតពេលនេះទឹកជំនន់លិចជុំវិញរបងនិងផ្លូវចូលផ្នែកខាងមុខលិចជាងកន្លះម៉ែត្រចាប់ពីឆ្លងផ្លូវរថភ្លើងដល់ពន្ធនាគារ នៅសល់តែ២តឹកអាចទឹកជំនន់លិចហូរចូលដល់ខាងក្នុងបរិវេណពន្ធនាគារដូចទឹកជំនន់ កាលពីឆ្នាំ២០២០ ។
លោកបានបញ្ជាក់ទៀតថា៖កាលពីឆ្នាំ២០២០ទឹកជំនន់បានជន់លិចចូលក្នុងបរិវេណពន្ធនាគារនិងអគារខាងក្នុងហើយអ្នកទោសត្រូវបានជម្លៀសចេញទៅដាក់នៅពន្ធនាគារតាមបណ្តាខេត្តផ្សេងៗ ដោយមានកងកម្លាំងទាំងបីស្ថាប័ន្ធមាន យោធាតំបន់ប្រតិបត្តិការសឹងរងខេត្ត និងកងពលតូចថ្មើជើងលេខ៥១ និងកងរាជអាវុធហត្ថនិងកម្លាំងនគរបាល ជួយជម្លៀសនិងការពារដឹកជញ្ជូនរហូតដោយមានសុវត្ថិភាពហើយរងចាំទឹកស្រកទើបដឹកជញ្ជូនប្រឡប់មកវិញដោយសុវត្ថិភាពផងដែរ ។
លោក អ៊ុង ស៊ីផាន បានបញ្ជាក់ថា៖នៅឆ្នាំ២០២២នេះមានទឹកជំនន់បានជន់លិចជុំវិញរបងខាងក្រៅនិងលិចផ្លូវចូលខាងមុខជាងកន្លះម៉ែត្រចាប់ពីឆ្លងផ្លូវរថភ្លើងដល់មុខផ្លូវចូលពន្ធនាគារ ប៉ុន្តែមកទល់ពេលនេះទឹកជំន់បានស្រកជាបណ្តើរៗហើយ ។ចំពោះទឹកដែលជ្រាបនៅខាងក្នុងនោះ យើងបានដាក់ម៉ាស៊ីន៥ទៅ៦គ្រឿងបូមការពារស្ទៈលូនិងមន្ត្រីពន្ធនាគា ក៏បានយកការ៉ុងច្រកដីរឺកំទិចថ្មជញ្ជូនទៅរៀបជុំវិញរបងខាងក្រៅដែលមានកម្ពស់ជាង១ម៉ែតដើម្បីទប់ការពារទឹកបន្ថេមទៀត ដើម្បីកុំអោយមានការលិចលង់ដូចឆ្នាំ២០២០នោះ៕