**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

បទវិភាគ៖ការធ្វើទំនើបកម្មតាមបែបផែនចិនផ្តល់ជម្រើសថ្មីដល់ការធ្វើទំនើបកម្មរបស់មនុស្សជាតិ

ថ្ងៃទី ១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅក្រុងប៉េកាំង។លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ក្នុងនោះ របាយការណ៍ការងារបានធ្វើការរៀបចំចាត់ចែងខាងយុទ្ធសាស្ត្រអំពីការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ហើយបានអធិប្បាយពីលក្ខណៈពិសេសដ៏សំខាន់និងតម្រូវការពីឬសគល់របស់ការធ្វើទំនើបកម្មតាមបែបផែនចិន ។
តើការធ្វើទំនើបកម្មតាមបែបផែនចិនជាអ្វី? ក្នុងរបាយការណ៍ការងារ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មសង្គមនិយមដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន វាមានលក្ខណៈពិសេសរួមជាមួយការធ្វើទំនើបកម្មរបស់បណ្តាប្រទេសនានាផង ហើយក៏មានលក្ខណៈពិសេសរបស់ចិនដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួនផងដែរ ។
ការធ្វើទំនើបកម្មតាមបែបផែនចិន គឺប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ស្តីពីការចាត់ទុកប្រជាជនជាស្នូល ផ្តោតសំខាន់ទៅលើការអភិវឌ្ឍដោយស៊ីសង្វាក់គ្នារវាងមនុស្សជាតិនិងធម្មជាតិនិងយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។ របាយការណ៍នេះបានកំណត់យ៉ាងច្បាស់លាស់ចំពោះតម្រូវការពីឬសគល់លើ៩វិស័យនៃការធ្វើទំនើបកម្មតាមបែបផែនចិន ពោលគឺប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ធ្វើឱ្យជីវភាពខាងវិញ្ញាណរបស់ប្រជាជនចិនមានភាពសំបូរបែប សម្រេចបាននូវភាពសម្បូរសប្បាយរួមរបស់ប្រជាជនគ្រប់រូប ជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ ជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ និងបង្កើតទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ ។ ប្រការទាំងនេះបានគ្របដណ្តប់គ្រប់វិស័យ ដូចជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងអរិយធម៌អេកូឡូស៊ីជាដើម ដែលបានផ្តល់ទិសដៅប្រតិបតិ្តដល់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។
ការអនុវត្តជាក់ស្តែងនិងបទពិសោធរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន បានរួមចំណែកដ៏សំខាន់និងជម្រើសថ្មីដល់ការធ្វើទំនើបកម្មរបស់មនុស្សជាតិ ។ ព្រមពេលជាមួយគ្នានេះ ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិនក៏បានត្រួសត្រាយផ្លូវសម្រាប់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ដើរទៅរកទំនើបកម្ម ។ ការធ្វើទំនើបកម្មមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសលោកខាងលិចនោះទេ រាល់ប្រទេសឱ្យតែអាចស្វែងរកបាននូវផ្លូវធ្វើទំនើបកម្មមួយដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន នោះ ក៏អាចសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះផងដែរ ។
ការធ្វើទំនើបកម្មតាមបែបផែនចិនបានគូសបញ្ជាក់ពី “ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព” ផ្តួចផ្តើមឱ្យធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមកលើវិស័យអរិយធម៌ ក្នុងន័យបំបែករបស់លោកខាងលិចដែលហៅថា “ពាក្យសំដីស្តីពីការប៉ះទង្គិចខាងអរិយធម៌” និងបង្កើតទម្រង់ថ្មីរបស់អរិយធម៌មនុស្សជាតិប្រកបដោយភាពបរិយាប័ន្ន ដើម្បីជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់សកលលោក ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញការធ្វើឧស្សាហូបនីយកម្មបែបថ្មី ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្ម និងទំនើបកម្មកសិកម្មក្នុងពេលដំណាលគ្នា អរិយធ៌មសម្ភារៈ អរិយធ៌មនយោបាយ អរិយធ៌មស្មារតី អរិយធ៌មសង្គមនិងអរិយធ៌មអេកូឡូស៊ីទទួលបានការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា ។ ផ្លូវសម្រាប់ធ្វើទំនើបកម្មតាមបែបផែនចិនអាចធ្វើឱ្យខ្លួនឯងទទួលបានការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ដូច្នេះពិតជានឹងដើរកាន់តែឆ្ងាយនិងកាន់តែទូលំទូលាយជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង