**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

បទត្ថាធិប្បាយ៖ វិបុលភាពគ្រប់ជ្រុងជ្រោយនៃសង្គមនិយមតាមបែបផែនចិន

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនត្រូវបានបើកដំណើរការ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងចូលរួមនៅក្នុងអំណរសាទរសមិទ្ធផលថ្មីនានាបន្ថែមទៀតដែលនឹងសម្រេចបានក្រោយលទ្ធផលនៃសមាជដែលពោរពេញដោយកម្លាំងចលករនៅក្នុងចរន្តនៃការអភិវឌ្ឍសកលដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល។
ចាប់តាំងពីថ្ងៃបង្កើតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បក្សកុម្មុយនិស្តចិនបានសម្រេចការសន្យារបស់ខ្លួនប្រកបដោយប្តេជ្ញាចិត្តខ្ពស់និងជាឧឡារិកចំពោះប្រវត្តិសាស្ត្រនិងប្រជាជាតិចិនក្នុងការសម្រេចបាននូវគោលដៅទី១សម្រាប់សតវត្សរ៍ ក្នុងការកសាងបាននូវសង្គមមួយដែលមានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ ដែលជាពិសេសគឺការលុបបំបាត់ភាពក្រីក្រទាំងស្រុងនៅក្នុងប្រទេសចិនដោយត្រូវគេបានប៉ាន់ប្រមាណថាប្រជាជនចិនជាង៩៦លាននាក់បានក្រោកចាកផុតពីភាពក្រីក្រ។ ដោយឡែកប្រសិនជាយើងក្រឡេកមើលប្រទេសចិនកាលពី១០ឆ្នាំមុន យើងនឹងយល់កាន់តែច្បាស់ពីការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូលក្នុងកំណែទម្រង់យ៉ាងស៊ីជម្រៅប្រកបដោយត្រីវិស័យយ៉ាងត្រឹមត្រូវនិងគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដ៏មហិមាក្នុងការជំរុញល្បឿននៃការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមដែលបានដាក់គ្រឹះយ៉ាងរឹងមាំដោយបង្កើតលក្ខខណ្ឌ អំណោយផល និង កាលានុវត្តភាពដ៏សំខាន់ក្នុងមហាដំណើរទៅកាន់ការស្តារឡើងវិញនៃភាពអស្ចារ្យរបស់ប្រជាជាតិចិនតាមគោលមាគ៌ាសង្គមនិយមដែលមានចរិតលក្ខណៈចិន ឬសង្គមនិយមតាមបែបផែនចិន។
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយម ឧត្តមគតិម៉ៅសេទុង ទ្រឹស្ដីតេងស៊ាវពីង គំនិតសំខាន់នៃតំណាងបី និងទស្សនវិស័យវិទ្យាសាស្ត្រស្តីពីការអភិវឌ្ឍ សង្គមនិយមជាមួយនឹងចរិតលក្ខណៈរបស់ចិនបានឈានចូលដល់យុគសម័យថ្មី។ គំនិតផ្តួចផ្តើមជាច្រើនរួមមាន គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមសហគមន៍ជោគវាសនារួម គំនិតផ្តួចផ្តើមសហគមន៍រួមជីវិត សុទ្ធសឹងបាននិងកំពុងអនុវត្តយ៉ាងពេញលេញ ព្រមទាំងបានលេចចេញនូវសមិទ្ធផលជាច្រើនមហិមាដូចដែលទៅនឹងប្រសាសន៍របស់លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សដែលបានថ្លែងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីបើកសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន។ ពិភពលោកបានកត់សម្គាល់ឃើញថា ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៤០ ទំហំពាណិជ្ជកម្មទំនិញសរុបស្ថិតក្នុងចំណាត់ថ្នាក់ទី១ ទំហំកៀរគរទុន វិនិយោគបរទេសនិងការបណ្តាក់ទុនចំពោះក្រៅប្រទេសបាននាំមុខលើលោក ដែលបានកកើតទៅជាទ្រង់ទ្រាយបើកចំហចំពោះក្រៅប្រទេសដែលប្រកបដោយក្របខ័ណ្ឌកាន់តែធំ វិស័យកាន់តែរីកទូលាយ និងកាន់តែស៊ីជម្រៅ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ផលិតផលក្នុងស្រុកសរុបប្រទេសចិនបានកើនឡើងពី៥៤ទ្រីលានដល់១១៤ទ្រីលានយាន់ប្រាក់ចិន ហើយទំហំសេដ្ឋកិច្ចសរុបនៃប្រទេសចិនត្រូវជា១៨ក្បៀស៥នៃទំហំសេដ្ឋកិច្ចពិភពលោកពោលគឺកើនឡើង៧ក្បៀស២ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២លើពិភពលោក ។
ពិភពលោកបានដឹងយ៉ាងច្បាស់ថា ទ្វាររបស់ចិនគឺបើកចំហនិងបើកកាន់តែធំសម្រាប់ចូលរួមក្នុងចរន្តនៃការអភិវឌ្ឍរបស់ពិភពលោកដែលនេះជាសញ្ញាបង្ហាញដល់ប្រវត្តិសាស្ត្រមនុស្សជាតិបាននិងកំពុងបើកទំព័រថ្មីជាច្រើនបន្ថែមទៀតកត់បញ្ចូលនូវអភិបាលកិច្ចប្រទេសចិនដែលបានត្រួសត្រាយនិងបានដឹកនាំដោយលោក ស៊ី ជីនភីង ជាស្នូល ជាអគ្គមគ្គុទេសក៍ ជារដ្ឋបុរស ជាអ្នកផលិតនំខេកផលប្រយោជន៍កាន់តែធំ ជាអ្នកកាច់ចង្កូតនាវាប្រទេសចិននិងចូលរួមដល់ការពង្រីកទំហំអង្កត់ផ្ចិតកាន់តែធំដល់ការអភិវឌ្ឍសកលរបស់ពិភពលោក។
ពិភពលោកកំពុងចូលរួមទះដៃអបអរសាទរដល់សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនដែលលទ្ធផលនៃអង្គសមាជនេះនឹងពង្រីកប្រសិទ្ធភាពនៃវិសាលភាពគំនិតផ្តួចផ្តើមនានាដែលបានរំលេចដោយលោក ស៊ី ជីនភីង ហើយបាននិងកំពុងក្លាយជាទស្សនវិជ្ជានៃការអភិវឌ្ឍសកលក្នុងការបង្កើនពន្លឿនអព្ភូតហេតុដ៏អស្ចារ្យសម្រាប់ជាការលើកទឹកចិត្តឲ្យប្រជាជាតិចិនដែលកំពុងមានជីវភាពធូរធាររួមកម្លាំងគ្នាប្រកបដោយមោទកភាពក្នុងការកសាងប្រទេសចិនតាមមាគ៌ាសង្គមនិយមទំនើបកម្មប្រកបដោយវិបុលភាពគ្រប់ជ្រុងជ្រោយ។ សង្គមនិយមតាមបែបផែនចិនកំពុងបញ្ចេញនូវឫទ្ធានុភាពដ៏រឹងមាំថ្មីនៅក្នុងសតវត្សរ៍ទី២១នេះ ដែលជាជម្រើសដ៏ត្រឹមត្រូវស្របតាមមាគ៌ានៃការអភិវឌ្ឍក្នុងបុព្វហេតុដ៏ថ្លៃថ្លានៃស្ថិរភាពនយោបាយ ការថែរក្សាសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ហើយក៏ជាមហាវិថីឆ្ពោះទៅសម្រេចបាននូវគោលដៅទី២ប្រចាំសតវត្សរ៍នៃការស្តារភាពអស្ចារ្យនៃប្រជាជាតិចិនឡើងវិញផងដែរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង