**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង**សម្តេចធិបតី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប ដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព**ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែមីនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ កម្ពុជា មានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ»**ឯកឧត្តម ផាន អូន បើកវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមដែលជាមន្រ្តីរាជការក្រោមឱវាទប្រមាណ ៩០នាក់ (វគ្គទី១) លើច្បាប់ស្ដីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា»**អភិបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍវិស័យឯកជននៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី៣១ ខែមីនា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ**ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា**នាយករដ្ឋមន្ត្រីថៃ ត្រូវបានចោទប្រកាន់ពីបទគេចវេសពីបង់ពន្ធ តាមរយៈការផ្ទេរភាគហ៊ុនដែលគួរឱ្យសង្ស័យ**អាជ្ញាធរកូរ៉េខាងត្បូង កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងដាក់ពង្រាយកងទ័ព ឱ្យជួយភ្នាក់ងារពន្លត់អគ្គីភ័យ ស្របពេលដែលពួកគេកំពុងជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃប៉ុន្មានកន្លែង នៅភាគអាគ្នេយ៍

បទអត្ថាធិប្បាយ៖បុណ្យកឋិនជំរុញឱ្យមានការចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនដើម្បីសង្គមនិងព្រះពុទ្ធសាសនា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ បុណ្យកឋិនទាន ក្រៅពីទទួលបានអានិសង្សផលបុណ្យ ក៏បានជំរុញឱ្យមានការបរិច្ចាគទ្រព្យធនដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់ទិសទីក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជាទាំងពុទ្ធចក្រ និងផ្នែកអាណាចក្រ។
បុណ្យកឋិន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានវត្ដណាមួយខកខាននោះឡើយ។ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានបានដង្ហែទៅកាន់ទីអារាមនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ។ ក្នុងរយៈពេលនេះបើសិនជាទីអារាមណាមួយ មិនមានអ្នកផ្ដួចផ្តើមដង្ហែកឋិនចូលទេ ទីអារាមនោះក៏ត្រូវតែប្រជាពុទ្ធបរិស័ទរៀបចំជាកឋិនជើងវត្តឬក៏កឋិនសាមគ្គីជាចាំបាច់ដែលខានមិនបាន។
ឯកឧត្តមញៀនភឿន រដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះថា ពិធីបុណ្យកឋិនទាននេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រមូលថវិកាយកទៅកសាងសមិទ្ធផលផ្សេងៗមានព្រះវិហារ កុដិព្រះសង្ឃគង់នៅ សាលាធម្មសភា សាលារៀន ផ្លូវថ្នល់នៅក្នុងសហគមន៍នីមួយៗ។
ឯកឧត្តមបញ្ជាក់ថា ពុទ្ធបរិស័ទមានជំនឿជ្រះថ្លាណាស់ក្នុងការផ្តើមធ្វើបុណ្យកឋិនទាននៅតាមទីវត្តអារាមផ្សេងៗ អ្នកខ្លះទទួលធ្វើត្រៃធំ អ្នកខ្លះទទួលធ្វើត្រៃលាង ឬត្រៃតូចទៅតាមសទ្ធ និងលទ្ធភាព ។ ជាមួយគ្នានោះអ្នកផ្តើមបុណ្យកឋិនក៏បានចូលបច្ច័យសង្កត់ត្រៃជាច្រើនថែមទៀតដើម្បីវេព្រះសង្ឃយកទៅចាត់ចែងកសាងសមិទ្ធផលនានា។
បុណ្យកឋិនទាននេះបានអង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋព្រះសង្ឃគណកម្មការវត្តនីមួយៗរួមសាមគ្គីគ្នា ប្រមូលថវិកាយកទៅកសាងអ្វីមួយដែលមានភាពចាំបាច់នៅក្នុងវត្ត ឬក្នុងភូមិឃុំបើមិនមានបុណ្យកឋិនទាននេះទេ ការចូលបច្ច័យក៏មិនសូវច្រើនដែរ។
សំឡេង៖«ផលប្រយោជន៍នៅក្នុងសង្គមខ្មែរយើងគឺទីញ៉ាំងចិត្តឱ្យមានសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងក្មេងទាំងចាស់ដើម្បីចូលរួមចំណែកក្នុងព្រះពុទ្ធសាសនា និងអភិវឌ្ឍសង្គមជាតិ ព្រោះថាខ្មែរយើងត្រូវការ ការកសាងគ្រប់ទីកន្លែងទាំងអស់អ៊ីចឹងបច្ច័យដែលបានមកពីអង្គកឋិនទាននេះ បានយកទៅកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសអ្នកធ្វើបុណ្យកឋិននេះមានជំនឿថាបានអានិសង្ឃបុណ្យជាដើម»។
ជាមួយគ្នានោះដែរ ឯកឧត្តមញៀន ភឿនបានច្រានចោលការលើកឡើងថា អ្នកនៅវ័យក្មេងមិនអាចផ្តើធ្វើបុណ្យកឋិនទាន ឬទូលត្រៃបានឡើយដែលនាំឱ្យអាយុខ្លីរកស៊ីដាក់ និងជួបគ្រោះចង្រៃផ្សេងៗជាដើម។ តាមពិតទៅអ្នកមានវ័យប៉ុន្មាន ក៏អាចធ្វើបុណ្យនេះបានដែរ មិនទាស់ខុសអីទេឱ្យតែមានសទ្ធជ្រះថ្លា។
សំឡេង៖«វាមិនដែលបុណ្យឯណាធ្វើមិនបាន គឺអាចធ្វើបុណ្យកឋិនបានទាំងក្មេងទាំងចាស់ធ្វើបានទាំងអស់ ព្រោះបុណ្យប្រែថាសទ្ធាជ្រះថ្លា»។
នៅក្នុងគម្ពីរនៃព្រះពុទ្ធសាសនាបានឱ្យដឹងថា៖ បុណ្យកឋិនគឺជាទានរបស់ពុទ្ធបរិស័ទទាំងឡាយ ដែលធ្វើចំពោះព្រះភិក្ខុសង្ឃ ដោយប្រគេនជាស្បង់ ចីវរឬក៏សង្ឃដិ ដោយព្រះវិន័យបានកំណត់កាលនៃការធ្វើទាននោះយ៉ាងច្បាស់លាស់ត្រឹមរយៈពេលតែ២៩ថ្ងៃប៉ុណ្ណោះ ក្នុង១ឆ្នាំ បើហួសពេលកំណត់ដូចមានចែងនេះ មិនមែនហៅថា ជាកឋិនទានឡើយ។
ពិធីហែអង្គកឋិនទានទៅកាន់ទីអារាមនីមួយៗគេរៀបចំធ្វើឡើងយ៉ាងអធិកអធមសប្បាយរីករាយយ៉ាងក្រៃលែង។ ចំពោះអ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ ព្រមទាំង ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វ គ្រប់អស់ហើយ ទើបគេនាំគ្នាហែទៅកាន់ទីវត្តអារាម ដែលបានកំណត់ទុក។
នៅប្រទេសកម្ពុជាថ្វីត្បិតតែពុំមានឯកសារណាមួយបញ្ជាក់ឱ្យច្បាស់លាស់ថាតើការប្រារព្ធធ្វើបុណ្យកឋិនទាននៅក្នុងសង្គមខ្មែរបានកើតមានតាំងពីពេលណាក៏ដោយ ក៏អ្នកស្រាវជ្រាវខ្លះបានសន្និដ្ឋានថាការប្រារព្ធបុណ្យដោយធ្វើទានចំពោះភិក្ខុសង្ឃនៃព្រះពុទ្ធសាសនានេះ បានកើតឡើងតាំងតែពីអតីតព្រះមហាក្សត្រខ្មែរ បាននាំយកសាសនាព្រះពុទ្ធ មកគោរពប្រតិបត្តិមកម៉្លេះ៕
(អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )

អត្ថបទដែលជាប់ទាក់ទង