សមត្ថកិច្ចបង្ក្រាបអ្នកជល់មាន់ចំនួន៣ នាក់រថយន្ត១គ្រឿង ម៉ូតូ៥គ្រឿងនិងមាន់២ក្បាលនៅស្រុកស្វាយជ្រំ
ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានសហការជាមួយប៉ុស្តិ៏រដ្ឋបាលឃុំបាសាក់បានធ្វើការបង្ក្រាបអ្នកជល់មាន់ដ៏សកម្មបានចំនួន៣នាក់រថយន្ត ១ គ្រឿង ម៉ូតូ៥គ្រឿងនិងសត្វមាន់២ក្បាល។
លោកសោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មាន ការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)១ទីតាំង ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីលួចលេងល្បែងខាងលើភ្លាមៗ។
លោកអធិការបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ រថយន្ត ១គ្រឿង, ម៉ូតូ ៥គ្រឿង និងមាន់ជល់ចំនួន ២ក្បាល។ ជនសង្ស័យ រួមនឹងវត្ថុតាងបានកសាងសំណុំរឿងចាត់ការតាមច្បាប់។
ជាមួយគ្នានេះលោកអធិការនគរបាលស្រុកស្វាយជ្រំក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់និងសូមទំនាក់ទំនងផ្តល់ព័ត៌មាន មកកាន់ទូរស័ព្ទ ក្តៅ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខ 097 77 80 007៕