សម្ដេចតេជោ ថាដីចែកជូនពលរដ្ឋនៅរុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ ជាដីកម្មសិទ្ធិរបស់ពលរដ្ឋ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដីចែកជូនប្រជាពលរដ្ឋ នៅតំបន់រុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាថ្ងៃទី២២ តុលា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តាំទៅ ប្រជាពលរដ្ឋរើទៅនៅពាក់ស្នែងថា បើដីធ្វើមិនទាន់រួច ហើយគ្មានអ្នកទៅដឹកទេ កុំចេញពីលំនៅឋានចាស់។
សម្តេចតេជោគូសបញ្ជាក់ថា នៅភូមិព្រះដាក់បើទោះបីមិនឱ្យរើចេញ តែក៏មិនត្រូវឱ្យមានសំណង់អ្វីទៀតដែរ ៕