**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យ ប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងភោជនីយដ្ឋានបញ្ឈប់ ការលក់សាច់សត្វព្រៃ។

ការអំពាវនាវបែបនេះបានធ្វើឡើង ក្នុងពេលឯកឧត្តម រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានរួមគ្នាបើកយុទ្ធនាការ បញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នៅក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងហូបសាច់សត្វព្រៃនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមានទី១៖ លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដោយបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួននិងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

ទី២៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានីភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាព ឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយស ឬឋានៈក្នុងសង្គមដូច អ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

ទី៣៖ ផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយបន្ថែមទៀតអំពីយន្តការអនុវត្តច្បាប់ របស់ខេត្ត មណ្ឌលគិរីក្នុងនោះមានក្រុមជំនួយអនុវត្តច្បាប់ចល័ត ព្រមទាំងសេចក្តីណែនាំនិងវិធានការ នានារបស់ខេត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា រយៈពេល១៨ខែ ក្នុងឆ្នាំ២០២២១ ដល់ឆ្នាំ២០២២ ពោលគឺ១២ខែ ក្នុងឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរ បានបង្រ្កាប ការជួញដូរសត្វព្រៃរហូតដល់ ១,៣៥៣គីឡូក្រាម នៅខេត្តមណ្ឌលគិរី។ ដោយឡែកក្នុ ងរយៈពេល៦កន្លងមកនៅខេត្តមណ្ឌលគិរី ក៏បានបង្រ្កាបការជួញដូរសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាម ផងដែរ»។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា បើរាប់ចំនួននៃការបង្រ្កាប និងទប់ស្កាត់អាជ្ញាធរពាក់ព័ន្ធ មានសកម្មភាពខ្លាំងក្លាជាងមុន។ សកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីការ ចាប់ផ្តើមអនុវត្តនៃយុទ្ធនាការ អន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូរបានដាក់ឱ្យអនុវត្តកន្លងមក។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ព្រមតាំងអំពាវនាវឱ្យភោជនីយដ្ឋានបញ្ឈប់ការលក់សាច់សត្វព្រៃ សូមកុំចូលព្រៃសម្លាប់សត្វ ព្រៃត្រូវបញ្ឈប់បន្ទាន់។ ព្រោះថា អំពើទាំងនេះខុសច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់ សោះឡើយ។

បើតាមលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី អាជ្ញាធរបានទប់ស្កាត់ និងបង្រ្កាបការជួញដូរ សត្វព្រៃយ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃនៅលើទឹកដីមណ្ឌលគិរីឱ្យបានគង់វង្ស។ មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែ កមិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេ ថែមទាំងថែរក្សាទីជម្រកសត្វព្រៃយ៉ាងខ្លាំងក្លា ស្ទើរគ្រប់កន្លែងទៀតផង។

ចំណែកលោក សេង ទៀក ប្រធានអង្គការ WWF បានគូសបញ្ជាក់ពីសារៈសំខាន់នៃយុទ្ធនាការ អន្ទាក់សូន្យដែលទទួលបានជោគជ័យក្នុងក្លាយជាគំរូសម្រាប់បណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី និងបានលើកឡើងថាយុទ្ធនាការប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់គឺជាការធ្វើឱ្យសត្វព្រៃមានសុវត្ថិភាពនិង ព្រៃឈើដែលកម្ពុជាខិតខំប្រឹងប្រែងការពារបានល្អប្រសើរ មានវត្តមានសត្វព្រៃ។

ក្រសួងបរិស្ថាន និងដៃគូទាំងអស់ ក៏កំពុងសហការគ្នាដើម្បីផ្តល់នូវជម្រើសនៃរបរចិញ្ចឹម ជិវិតបន្ថែមរាប់ បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍ មូលដ្ឋានដែល រស់នៅក្បែរតំបន់ការពារធម្មជាតិ។ កិច្ចសហការនេះ ក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបថនិងការ និយម បរិភោគសត្វព្រៃរបស់ ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យ នៃប្រភេទជំងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង