អភិបាលរងខេត្តមណ្ឌលគិរី៖ អាជ្ញាធរបានទប់ស្កាត់ និងបង្រ្កាបការជួញដូរ សត្វព្រៃយ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃនៅលើទឹកដីមណ្ឌលគិរីឱ្យបានគង់វង្ស
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា អាជ្ញាធរបានទប់ស្កាត់ និងបង្រ្កាបការជួញដូរ សត្វព្រៃយ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃនៅលើទឹកដីមណ្ឌលគិរី ឱ្យបានគង់វង្ស។
លោកបានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការបញ្ឈប់ការ ជួញដូរនិងហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែកមិនត្រឹមតែ ចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេ ថែមទាំងថែរក្សាទីជម្រកសត្វព្រៃយ៉ាងខ្លាំងក្លា ស្ទើរគ្រប់កន្លែងទៀតផង៕