សម្តេចតេជោ កោតសរសើរអាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងពលរដ្ឋទាំងអស់ ដែលប្រឹងប្រែងរួមគ្នាដោះស្រាយ និងជម្នះបញ្ហាទឹកជំនន់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយ និងជម្នះបញ្ហាទឹកជំនន់។
ក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករប្រមាណ ៥.១៤៥គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ តុលានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងដាំដុះដំណាំផ្សេងៗ។
សម្តេចតេជោ បន្ថែមថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការរងគ្រោះរបស់ប្រជាពលរដ្ឋនោះឡើយ។ ក្នុងនោះអាជ្ញាធរមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ជាតិ និងកាកបាទក្រហម បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហា ៕