សម្តេចតេជោ៖ រាជរដ្ឋាភិបាលមិនទាន់ក្ស័យធន់ទេ តែការចូលរួមរបស់ពលរដ្ឋ ធ្វើឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពកាន់តែច្រើន ក្នុងការជួយពលរដ្ឋ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទាន់ក្ស័យធន់នោះទេ ប៉ុន្តែការចូលរួមរបស់ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកាន់តែច្រើនក្នុងការជួយប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករប្រមាណ ៥.១៤៥គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរយកចិត្តទុកដាក់ លើការបែងចែកស្បៀងអាហារ ជូនកសិកររងគ្រោះដោយទឹកជំនន់ ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ជាមួយរាជរដ្ឋាភិបាល។ សម្ដេចថា នេះជាវប្បធម៌នៃការចែករំលែក នៅក្នុងសង្គមខ្មែរ ។
សម្តេចតេជោ បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ដែលបានចូលរួមដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋក្នុងពេលរងគ្រោះ ដោយទឹកជំនន់ ៕