**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Sadar Uma Alam អ្នកតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Sadar Uma Alam និងថ្លែងអំណរគុណចំពោះ អង្គការ UNESCO ដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជា។

សម្ដេច បានលើកឡើងថា ប្រទេសកម្ពុជា បានចូលជាសមាជិកនៃអង្គការ UNESCO ក្នុងឆ្នាំ១៩៥១ ដែលជាឆ្នាំមួយ នៃការកកើតនៃអង្គការ ហើយបានមានទំនាក់ទំនង និងកិច្ចសហការជាបន្ដបន្ទាប់ ប៉ុន្ដែមានការអាក់ខានមួយរយៈពេល ក្នុងឆ្នាំ១៩៧៥ ដោយសារស្ថានភាពផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

 

ជាការឆ្លើយតប លោក Sadar Uma Alam បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសកិច្ចការងារដល់មមាញឹកអនុញ្ញាតដល់រូបលោកចូលជួបសម្ដែងការគួរសមជាមួយ សម្ដេច។ ឆ្លៀតឱកាសនេះដែរ លោក ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាជន ដែលក្នុងនោះក៏មានរូបលោកផ្ទាល់បានទទួលការចាក់វ៉ាក់សាំងនេះរហូតដល់ដូសទី៥ រួចមកហើយ។ ជាពិសេស លោក មានសេចក្ដីរីករាយ ដោយសង្កេតឃើញថា យុទ្ធនាការនេះ គឺអនុវត្តប្រកបដោយស្នេីភាពគ្នា និងគ្មានការរើសអើងដល់ប្រជាជនមួយណាឡើយ។

លោក បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩១ ការបើកការិយាល័យ អង្គការ UNESCO ឡើងវិញ នៅប្រទេសកម្ពុជា អង្គការ បានជួយជ្រោមជ្រែងដល់កម្ពុជាលើវិស័យ ដូចជា៖ វិស័យវប្បធម៌ វិស័យអប់រំ វិស័យព័ត៌មាន វិស័យវិទ្យាសាស្ដ្រធម្មជាតិ វិស័យសង្គមសាស្ដ្រ និងមនុស្សសាស្ដ្រ។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ អង្គការ បានផ្ដោចសំខាន់ទៅលើការងារអប់រំ លើកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន តាមប្រព័ន្ធអ៊ិនធឺណែត ហៅកាត់ថា BEEP។ ជាមួយគ្នានេះដែរ អង្គការ បានពង្រីកនូវវិសាលភាពការងារពាក់ព័ន្ធវិស័យ បញ្ចេញមតិ ជាពិសេស ការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ពាក់ព័ន្ធវិស័យការងារបញ្ចេញមតិនេះដែរ លោក Sadar Uma Alam បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា បណ្ដាញសង្គមក្នុងបច្ចេកវិទ្យាសម័យថ្មីនេះ បានផ្លាស់ប្ដូរនូវរបៀបរបបដែលសាធារណៈជនអាចទទួលព័ត៌មាន ហើយបានបង្កើតបានជាបញ្ហាស្មុគស្មាញដល់អ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងនោះដែរវាក៏បានផ្ដល់ផលប៉ះពាល់ដល់សង្គមផងដែរ ដូចជា៖ ផ្ដល់ឱកាសដល់ជនឧក្រិដ្ឋអាចប្រព្រឹត្តបទល្មើសទៅតាមបច្ចេកវិទ្យា។

ក្នុងកម្រិតអន្ដរជាតិ អង្គការ UNESCO ក៏បានធ្វើការងារជាមួយក្រសួងមហាផ្ទៃ តាមបណ្ដាប្រទេសនានា ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ដ្រីនគរបាលមានសមត្ថកិច្ច ពាក់ព័ន្ធការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល និងពាក់ព័ន្ធអក្ខរកម្មបណ្ដាញសង្គម ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។

ក្នុងន័យនេះ លោក Sadar Uma Alam បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា អង្គការ UNESCO មានធនធាន និងចង់ស្នើសុំដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលកម្ពុជា បូកផ្សំនិងការផ្ដល់ជំនួយ ក្នុងការរៀបចំគោលនយោបាយនានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Sadar Uma Alam នោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនានាលើពិភពលោក គឺសុទ្ធសឹងជួបប្រទះបញ្ហាប្រឈមចំពោះមុខ នូវបញ្ហាពាក់ព័ន្ធវិស័យឌីជីថលនេះដែរ។ ជាគោលការណ៍រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ចេញមតិ ប៉ុន្ដែទន្ទឹមនឹងនេះ យើងក៏ត្រូវមានការទប់ស្កាត់មតិណាអាចមានផលប៉ះពាល់ដល់ប្រយោជន៍សង្គមផងដែរ។ សម្ដេច ក៏បានឯកភាពថា «នេះគឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឱ្យាមានការចែងយ៉ាងច្បាស់រវាង ព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត»។

សម្ដេចក្រឡាហោម បន្ដថា ប្រព័ន្ធសង្គមឌីជីថលនេះ ក៏បានបង្កើតឱកាសដល់ជនខិលខូចមួយចំនួនផងដែរ ក្នុងការប្រព្រឹត្តិបទល្មើសតាមបច្ចេកវិទ្យា ដូចជា ៖ ការឆបោក ការលួចលុយ។

សម្ដេច បានជម្រាបជូន លោក Sadar Uma Alam ថា សម្ដេច ក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ បានបើកចំហរឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ក្នុងនោះ ក៏មានពាក្យបណ្ដឹងបទល្មើសបបច្ចេកវិទ្យាជាច្រើនផងដែរ។

សម្ដេច បានលើកឧទាហរណ៍ ដូចជា ការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ហើយ សម្ដេច បានពិនិត្យឃើញថា សមត្ថកិច្ចកម្ពុជានៅមានសមត្ថភាពមានកម្រិតក្នុងការដោះស្រាយ ករណីពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យានេះដែរ។

អត្ថបទដែលជាប់ទាក់ទង