នាយករដ្ឋមន្ត្រី ណែនាំឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រៀបចំកាត់ឆ្កៀលដីតំបន់៣ នៅបឹងទន្លេសាបជូនពលរដ្ឋ ឲ្យបានមុនចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំ នាថ្ងៃទី២៦ តុលានេះ សម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែននដី នគរូបនីយកម្ម និងសំណង់ រៀបចំកាត់ឆ្កៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរ ។