បទវិភាគ៖«សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន»គឺជាសេចក្តីប្រាថ្នារួមរបស់បក្សនិងប្រជាជន
នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ សមាជកុម្មុយនីស្តចិនលើកទី២០បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ«សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន»ដែលលើកឡើងដោយគណៈកម្មាធិការមជ្ឈិមបក្សអាណត្ដិទី១៩ ។“ សមាជបានឯកភាពគ្នាថា និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មកទៅក្នុងលក្ខន្តិកៈបក្ស ។” ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinping ហើយអនុវត្តគំនិតនេះពេញដំណើរការទាំងមូលនៃវិស័យនានារបស់ការងារបក្សនិងរដ្ឋ ។
លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាននៃបក្សកុម្មុយនីស្តចិន។ យោងតាមតម្រូវការនៃការឆ្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីនិងការអភិវឌ្ឍជាក់ស្តែងរបស់បក្ស ធ្វើវិសោធនកម្មដោយសមរម្យចំពោះលក្ខន្តិកៈបក្សដើម្បីធ្វើឱ្យលក្ខន្តិកៈបក្សកាន់តែសមស្របទៅនឹងសំណូមពរថ្មីដែលយុគសម័យថ្មីនិងភារកិច្ចថ្មីបានលើកឡើងដល់ការងារបក្សនិងកិច្ចកសាងបក្ស វាគឺជាភាពចាំបាច់នៃប្រវត្តិសាស្ត្រ ជាភាពចាំបាច់នៃយុគសម័យ ហើយក៏ជាសេចក្តីប្រាថ្នារួមរបស់បក្សនិងប្រជាជនផងដែរ។
ការអនុវត្ត គ្មានទីបញ្ចប់នោះទេ ការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីក៏គ្មានទីបញ្ចប់នោះដែរ ។ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងក្នុងរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថា“ការបន្តសរសេរទំព័រថ្មីនៃការអនុវត្តលទ្ធិម៉ាក្សនិយម នៅប្រទេសចិននិងនៅយុគសម័យថ្មីដោយឥតឈប់ឈរ គឺជាទំនួលខុសត្រូវជាប្រវត្តិសាស្ត្រដ៏ឧឡារិករបស់កុម្មុយនីស្តចិនក្នុងសម័យបច្ចុប្បន្ន”។លក្ខន្តិកៈបក្សដែលត្រូវបានធ្វើវិសោធនកម្មនោះ ក៏បានដាក់បញ្ចូលខ្លឹមសារ ដូចជា “ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល” “គុណតម្លៃរួមរបស់មនុស្សជាតិ” “ពង្រីកស្មារតីតស៊ូព្យាយាម និងបង្កើនសមត្ថភាពតស៊ូ” “ដឹកនាំបដិវត្តន៍ដ៏មហិមាក្នុងសង្គមក្រោមការជំរុញពិការបដិវត្តន៍ខ្លួនឯងដ៏មហិមា”និង“រៀបចំចាត់ចែងជាទូទៅនូវការអភិវឌ្ឍនិងសន្តិសុខ”ជាដើម ដែលបានបង្ហាញឱ្យឃើញនូវសមិទ្ធផលក្នុងការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តី ការអនុវតជាក់ស្តែងអំពីការឆ្នៃប្រឌិតថ្មីនិងការច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធរបបរបស់បក្សតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ មក។
សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានលើកឡើងនូវការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដែលបានលើកឡើង ហើយបានកំណត់ជាភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី និងដំណើរថ្មី ខ្លឹមសារទាំងនេះ ក៏ត្រូវបានដាក់បញ្ចូលក្នុងលក្ខន្តិកៈបក្សរួចរាល់ហើយផងដែរ ។
ការអនុវត្តន៍ជាក់ស្តែងបានបញ្ជាក់ថា ការដាក់បញ្ចូលសមិទ្ធផលសំខាន់ៗនៃការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីនិងការអភិវឌ្ឍជាក់ស្តែងរបស់បក្ស ក្នុងលក្ខន្តិកៈបក្ស វាមានអំណោយផលដល់ការជំរុញបុព្វហេតុនៃបក្សនិងរដ្ឋឱ្យបានកាន់តែល្អ ក៏ដូចជា មានអំណោយផលដល់បក្សទាំងមូលក្នុងការអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរក្លាយទៅជាការពិតជាក់ស្តែងដ៏រស់រវើកជាសន្សឹមៗ ។
លោកXie Chuntaoតំណាងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងជាអនុប្រធាននៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន ត្រូវបានអនុម័ត វាពិតជានឹងអាចណែនាំដោយគ្រប់ជ្រុងជ្រោយនិងធ្វើឱ្យមានបទដ្ឋាននូវការកសាងបក្សនិងឥរិយាបថបក្ស ហើយច្បាស់ជានឹងធ្វើឱ្យបក្សកុម្មុយនីស្តចិនក្លាយជាស្នូលដឹកនាំនៃប្រជាជនចិនទាំងអស់និងជាស្នូលដឹកនាំនៃបុព្វហេតុកសាងសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនជាក់ជាមិនខាន។
អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានមានប្រសាសន៍ថា ការងារធ្វើវិសោធនកម្មលក្ខន្តិកៈបក្សលើកនេះ ត្រូវដាក់បញ្ចូលនូវទស្សនៈទ្រឹស្ដីសំខាន់ៗនិងគំនិតយុទ្ធសាស្ត្រសំខាន់ៗ ដែលបានកំណត់ដោយរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ទៅក្នុងលក្ខន្តិកៈបក្ស និងខិតខំធ្វើឱ្យលក្ខន្តិកៈបក្សដែលត្រូវបានធ្វើវិសោធនកម្មនេះ អាចបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលថ្មីបំផុតនៃការអនុវត្តលទ្ធិម៉ាក្សនិយមនៅប្រទេសចិននិងនៅយុគសម័យថ្មី បង្ហាញយ៉ាងពេញលេញនូវ ទស្សនៈថ្មី គំនិតថ្មី និងយុទ្ធសាស្ត្រថ្មី ស្តីពីអភិបាលកិច្ចជាតិ ដែលលើកឡើងដោយមជ្ឈិមបក្សតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មក ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវបទពិសោធថ្មីនៃការងារបក្ស និងការកសាងបក្ស ដើម្បីសមស្របទៅនឹងសំណូមពរថ្មីដែលស្ថានភាពថ្មីនិងភារកិច្ចថ្មីបានលើកឡើងចំពោះការងារបក្សនិងការកសាងបក្ស៕