**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងនូវការអបអរសាទរចំពោះនាយនគរបាល ដែលត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំងមុខតំណែង តាមសំណើរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបន្តថា ប្រធាននាយកដ្ឋានដែលទើបប្រកាសចូលកាន់តំណែងនេះ ត្រូវពង្រឹងលើភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលប្រគល់ជូន និងរក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាប និងរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ដល់កម្លាំងនគរបាលចរាចរណ៍ ត្រូវពង្រឹងរបៀបរបបធ្វើការ អាប្បកិរិយាល្អស័ក្តិសមជាកងកម្លាំងអនុវត្តច្បាប់, ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចិញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ, ពង្រឹងសមត្ថភាពមន្ដ្រីនគរបាលចរាចរណ៍ ដោយបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល, ហាមដាច់ខាតការប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់នាយកមន្ទីរប្រឆាំងគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់ហាមដាច់ខាតបង្ក្រាបករណីគ្រឿងញៀនតូចតាច ពោលគឺត្រូវបង្ក្រាបបទល្មើសធំៗ ដោយសារតែយើងជាកម្លាំងរបស់មន្ទីរជាកម្លាំងថ្នាក់ជាតិ។ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមកបានខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ទន្ទឹមនោះក៏ត្រូវរក្សាឲ្យបាននូវចំណុចល្អៗ ជៀសវាងនូវបាតុភាពអសកម្មផ្សេងៗដែលអាចកើតមាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំចំនួន ៥ចំណុច ដល់កងកម្លាំងទាំងអស់យកទៅអនុវត្តរួមមាន៖
ទី១៖ ពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ
ទី២៖ អនុវត្តផែនការការពារជាក់ស្ដែង ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២
ទី៣៖ គ្រប់រាជធានី-ខេត្ត ត្រូវបង្កើន និងពង្រឹងសន្ដិសុខ សុវត្ថិភាពចាប់ពីពេលនេះតទៅ រហូតដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
ទី៤៖ ពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះបណ្ដាល, ពង្រឹងអាកប្បកិរិយា ឥរិយាបថ ទន់ភ្លន់ តែម៉ឺងម៉ាត់
ទី៥៖ គ្រប់នាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងតាមដានព័ត៌មានតាមបណ្តាញសង្គម យកចិត្តទុកដាក់ចំពោះការលើកសរសើរ និងការតិះតៀនពីប្រជាពលរដ្ឋ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់ប្រធាននាយកដ្ឋាន ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវពង្រឹងទំនាក់ទំនង សាមគ្គីភាពជាមួយបណ្ដានាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារបានជោគជ័យ។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ រួមមាន៖
ទី១៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ទី២៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងគ្រឿងញៀន ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍ ៕

អត្ថបទដែលជាប់ទាក់ទង