**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេច ហេង សំរិន អនុញ្ញាតឲ្យអគ្គលេខាធិការAIPA ចូលជួបសម្តែងការគួរសម ក្នុងពេលចូលរួមកិច្ចប្រជុំ APPF លើកទី៣០​ នៅថៃ

ភ្នំពេញ៖ បន្ទាប់ពីជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋសភាឡាវ រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ​ ង្វៀន ទឿងវ៉ាន់ (Nguyen Tuong Van)​ អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម នៅរដ្ឋសភាប្រទេសថៃ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។

លោកជំទាវ ង្វៀន ទឿងវ៉ាន់ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលដ៍មមាញឹក ទទួលជួបលោកជំទាវ នាឱកាសនេះ។ លោកជំទាវអគ្គលេខាធិការ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជាប្រធាន AIPA របស់សម្តេចនៅឆ្នាំនេះ ប្រកបដោយជោគជ័យយ៉ាងធំធេង។

លោកជំទាវ ង្វៀន ទឿងវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភានិងលេខាដ្ឋានជាតិអាយប៉ាកម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន AIPA នាទីក្រុងហ្សាកាតា ដែលធ្វើឲ្យភារកិច្ចនិងតួនាទីរបស់AIPA សម្រេចបាននិងទទួលបានជោគជ័យបន្តបន្ទាប់ ជាពិសេសជោគជ័យក្នុងការរៀបចំមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកាខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងពីតួនាទីដ៏សំខាន់របស់អគ្គលេខាធិការអាយប៉ា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការសម្របសម្រួលការងាររដ្ឋបាលផង និងនយោបាយការទូតសភាផង។ សម្តេច បានមានប្រសាសន៍ថា លោកជំទាវ អគ្គលេខាធិការ បានបំពេញ តួនាទីនេះយ៉ាងល្អប្រសើរ ទោះបីក្នុងអាណតិ្តការងារ៣ឆ្នាំ របស់លោកជំទាវ រំខានដោយវិបត្តិកូវីដ-១៩ ក៏ដោយ។

ជោគជ័យជាបន្តបន្ទាប់របស់AIPA ដោយសារការរួមចំណែកមួយយ៉ាងសកម្មពីសភាសមាជិក និងដៃគូពាក់ព័ន្ធ ក្រោមការចាត់ចែងការងាររដ្ឋបាលប្រកបដោយប្រសិទ្ធភាពខ្ពស់របស់លេខាធិការដ្ឋានអចិន្រ្តៃយ៍។

សម្តេចប្រធានរដ្ឋសភា​ និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានមានប្រសាសន៍បញ្ជាក់ថា ទោះបីសភាកម្ពុជា ធ្លាប់មានបទពិសោធន៍រៀបចំវេទិកាអន្តរជាតិធំៗជាច្រើន ក៏នៅតែត្រូវការវត្តមានលោកជំទាវ និងសហការី ដែលជាមន្ត្រីបបច្ចេកទេសក្នុងការសម្របសម្រួលការងារ ជាពិសេសកម្មវិធី របៀបវារៈ មហាសន្និបាត ឱ្យប្រព្រឹត្តទៅរលូន ឆ្លើយតបសភាពការណ៍ថ្មីៗក្នុងតំបន់ និងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង